ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាធិបតីភាពចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តី របាយការណ៍លទ្ធផលនៃការវិភាគស្ថានការ ការថែទាំសុខភាពបឋម នៅប្រទេសកម្ពុជា


នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេស បានអញ្ជើញជាធិបតីភាពចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តី របាយការណ៍លទ្ធផលនៃការវិភាគស្ថានការ ការថែទាំសុខភាពបឋម នៅប្រទេសកម្ពុជា និងកិច្ចពិគ្រោះយោបល់លើយន្តការ ការចូលរួមរបស់សហគមន៍ ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅក្នុងសណ្ឋាគាភ្នំពេញ។

នៅក្នុងពិធីសិក្ខាសាលានេះដែរក៏មានការអញ្ជើញចូលរួមពីលោកស្រី វេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំនៅកម្ពុជា លោកស្រី វេជ្ជបណ្ឌិត Hedy Ip តំណាងអង្គការយូនីសែហ្វ (UNICEF) ប្រចាំកម្ពុជា ឯកឧត្តមអភិបាល នៃគណៈអភិបាលរងខេត្តទាំង២៥ និងឯកឧត្តមប្រធានមន្ទីខេត្តនីមួយៗផងដែរ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង