ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ (ដូសទី៥) ជូនដល់មន្ត្រីជួរមុខ


នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក១៩) និងក្រុមការងារ គ.វ.ក១៩ បានអញ្ជើញចុះពិនិត្យទីតាំងសម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ (ដូសទី៥) ជូនដល់មន្ត្រីជួរមុខ និងក្រុមគោលដៅអាទិភាពចំនួន២ ទីតាំងដែលទីតាំងទី១ ស្ថិតនៅសាលសិក្ខាសាលាព្រឹទ្ធសភា និងទីតាំងទី២ ឋិតនៅមជ្ឍមណ្ឌលជាតិគាំពារមាតា និងទារក។

លោកជំទាវ ក៏បានក្រើនរំលឹកដល់មន្ត្រីជួរមុខ និងក្រុមគោលដៅអាទិភាពទាំងអស់ឲ្យចូលរួមចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី៥ (ដូសជំរុញ) ឲ្យបានគ្រប់ៗគ្នា បើទោះបីជាប្រទេសកម្ពុជារបស់យើង មិនមាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដោយ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង