ព័ត៌មានជាតិ

ទន្លេមេគង្គក្រោមនៅរក្សាបានប្រព័ន្ធអេកូឡូស៊ីយ៉ាងល្អប្រសើរ ដែលជាទីសុខសាន្តជាងគេរបស់ត្រីបបែលយក្សធំជាងគេលើពិភពលោក


ត្រីបបែលយក្ស គឺជាប្រភេទត្រីម្យ៉ាងដែលចូលចិត្តរស់នៅតំបន់ទឹកទន្លេស្អាត និងទឹកទន្លេដែលមិនមានការបំពុលនោះទេ។ ស្ថិតក្នុងចំណោមប្រភេទពូជត្រីទឹកសាបទំហំធំៗបំផុត លើ ពិភពលោក គេឃើញមានត្រីបបែលយក្សកំពុងមានវត្តមាននៅតាមបណ្តាប្រទេសដងទន្លេមេគង្គក្រោម ជាក់ស្តែងកាលពីពេលថ្មីៗនេះ ត្រីបបែលយក្សទម្ងន់ ប្រមាណ ៣០០ គីឡូក្រាមត្រូវបានរកឃើញនៅខេត្តស្ទឹងត្រែង ដែលជាដែនទឹកទន្លេមេគង្គរបស់ប្រទេសកម្ពុជា។

ត្រីបបែលយក្សដែលបាន រកឃើញនេះមានទទឹង ២ ម៉ែត្រ និង ប្រវែង ពីក្បាលដល់ចុងកន្ទុយជិត ៤ ម៉ែត្រ វាត្រូវបានបំបែកកំណត់ត្រាពិភពលោក សម្រាប់ ត្រីទឹកសាប ធំបំផុតលើពិភពលោក។ ការរកឃើញត្រី បបែល យក្ស នេះ ក៏បានបញ្ជាក់ឱ្យឃើញថា ប្រព័ន្ធអេកូឡូស៊ី នៅក្នុងដែនទឹកបណ្តាលប្រទេសទន្លេមេគង្គក្រោមពុំបានរងផលប៉ះពាល់ដោយសារកត្តាផ្សេងៗនៃកសាងទំនប់វារីអគ្គិសនីនៅទន្លេមេគង្គលើនោះទេ។ បច្ចុប្បន្នទន្លេមេគង្គក្រោម នៅតែរក្សាបានប្រព័ន្ធអេកូឡូស៊ី យ៉ាងល្អប្រសើរ និងជាទីជម្រកយ៉ាងសុខសាន្តរបស់សត្វមឆ្ឆាគ្រប់ប្រភេទ។

ចាប់ពី ប្រភព ដើម នៅ តំបន់ ខ្ពង់រាប ភាគ ខាង លិច ប្រទេស ចិន រហូត ដល់ តំបន់ ដី សណ្ដ ទន្លេ មេគង្គ ជាប់ សមុទ្រ ចិន ខាង ត្បូង ទន្លេ មេគង្គ មាន ប្រវែងជាង៤,០០០គីឡូម៉ែត្រ និង ហូរ កាត់ ប្រទេស មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និង វៀតណាម។ ទន្លេ នេះ បាន ជួយ ទ្រទ្រង់ ជីវភាព រស់នៅ របស់ មនុស្ស ជាង៦០លាន នាក់ ដែល រស់នៅ តាម បណ្តោយ ផ្លូវ ទឹក មួយ នេះ។

នាពេលកន្លងមក ធ្លាប់មានមតិលើកឡើងថា ការសាងសង់ទំនប់វារីអគ្គិសនីរបស់ប្រទេសចិននៅទន្លេ មេគង្គ លើ បានធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ទន្លេ មេគង្គ ក្រោម។ ប៉ុន្តែការរកឃើញត្រី បបែល យក្ស នេះ បញ្ជាក់ឲ្យឃើញថាការលើកឡើងទាំងនេះ គឺជាការរិះគន់ដោយគ្មានមូលដ្ឋាន និងការលើកឡើងដោយអវិជ្ជមាន។ ផ្ទុយទៅវិញ ទន្លេ មេគង្គ ក្រោមនៅតែមាន លំហូរដោយសេរី មានគុណភាពល្អ និងនៅតែរក្សាបានប្រព័ន្ធអេកូឡូស៊ីយ៉ាងល្អប្រសើរ ដែលជាហេតុធ្វើឱ្យមានវត្តមានរបស់ត្រីបបែលយក្ស និងប្រភេទត្រីធំៗដ៏កម្រផ្សេងទៀតផងដែរ។

លោក Zeb Hogan ដែល បាន ចូលរួមក្នុងគម្រោង អច្ឆរិយភាព នៃ ទន្លេ មេគង្គ (Wonders of the Mekong) បាន និយាយថា៖ “ខ្ញុំមិនធ្លាប់ដែលឃើញ អ្វីដូចនេះនោះទេ នេះជាត្រីធំបំផុតមួយ ដែល ខ្ញុំបានឃើញ ក្នុងរយៈពេលជាយូរ មកនេះវាពិត ជាសត្វដ៏ អស្ចារ្យ មួយ។ ខ្ញុំគិត ថាវាបង្ហាញ ពី ភាពគួរឱ្យភ្ញាក់អើល ដែល ត្រូវ បាន ប្រទះ ឃើញ នៅ ក្នុង គម្រោង ផ្សេងៗ ស្តី ពី ទន្លេ មេគង្គ"។

លោក Zeb Hogan ជាជីវវិទូ នៅសកលវិទ្យាល័យ Nevada ទីក្រុង Reno សហរដ្ឋ អាមេរិក ដែល សិក្សា អំពី ត្រី តាមការសិក្សាស្រាវជ្រាវរបស់លោកជាច្រើនឆ្នាំនៅតាមប្រទេសដងទន្លេមេគង្គបានសន្និដ្ឋានថា កម្ពុជាគឺជាទីសុខសាន្តជាងគេរបស់ត្រីបបែលយក្សដែលកំពុងមានវត្តមាន។ លោកក៏បានសង្កត់ធ្ងន់ផងដែរថា៖ “ត្រីបបែលយក្ស គឺជាប្រភេទត្រីដែលមិនចូលចិត្តរស់នៅតំបន់ដែលទឹកទន្លេមិនស្អាត ឬបំពុលនោះទេ”។

ក្នុងនាម ជា ប្រទេស ទន្លេមេគង្គ លើ ប្រទេសចិន តែងតែ យកចិត្តទុកដាក់ យ៉ាងខ្លាំង ចំពោះ កង្វល់ និង តម្រូវការ របស់ បណ្តា ប្រទេស នៅ តំបន់ ទន្លេមេគង្គ ក្រោម ហើយ បាន រក្សា ទំនាក់ទំនង ជិតស្និទ្ធ និង បាន ប្តេជ្ញា អនុវត្ត ន៍កិច្ចសហប្រតិបត្តិការ ធនធានទឹក ជាមួយ ភាគី ពាក់ព័ន្ធនៃប្រទេសទន្លេមេគង្គ ក្រោម ដូចជាការចែករំលែកព័ត៌មានជលសាស្ត្រ ការគ្រប់គ្រងទឹកជំនន់ និងការសង្គ្រោះគ្រោះរាំងស្ងួតជាដើម៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង