ថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២
ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយ-នាយរងប៉ុស្តិ៍ នាយផ្នែក និងមន្រ្តី នៃនាយកដ្ឋានច្រកទ្វារទី១ ។
ឯកឧត្តមបានលើកឡើងពាក់ព័ន្ធនិងបញ្ហាប្រឈម ដែល ប្រជាពលរដ្ឋយើងលួចឆ្លងកាត់ចូលតាមរបៀងស្លាបឆ្វេង និងស្លាបស្ដាំ ក្នុងនោះស្នើឱ្យប៉ុស្តិ៍បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យបន្ថែមទៀត ដើម្បីចៀសវាងការលួចជ្រៀតចូលរបស់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជនបរទេសតាមរបៀង ។
ចំពោះការកំណត់ និងគ្រប់គ្រងរង្វង់ភូមិសាស្ត្រប្រតិបត្តិការរបស់បណ្ដាប៉ុស្តិ៍ ស្នើអោយប៉ុស្តិ៍មួយចំនួន ដែលពុំទាន់បានអនុវត្តការងារគ្រប់គ្រងក្នុងរង្វង់ភូមិសាស្ត្រប្រតិបត្តិការរបស់ខ្លួនត្រឹមត្រូវនៅឡើយ ត្រូវចុះធ្វើប្រតិបត្តិការឱ្យដល់ទីតាំងភូមិសាស្ត្ររបស់ខ្លួន។ ព្រោះថាបើប៉ុស្តិ៍មិនបានគ្រប់គ្រងអោយដល់ដែនភូមិសាស្ត្ររបស់ខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយទេនោះ វាអាចនឹងបង្កអោយមានការលួចជ្រៀតចូល និងមានបទល្មើសផ្សេងៗកើតឡើង។
ចំពោះមុខសញ្ញាដែលមានកើតឡើងថ្មីៗ នាយកដ្ឋានច្រកទ្វារទី១ ត្រូវទំនាក់ទំនងទៅនាយកដ្ឋានជនបរទេស មិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា ដើម្បីបញ្ចូលទៅក្នុងប្រព័ន្ធ CBMS ឬ PISCES អោយបានឆាប់រហ័ស ងាយស្រួលដល់មន្ត្រីយើងក្នុងការកំណត់មុខសញ្ញាក្នុងការឃាត់ខ្លួន ឬផ្អាកដំណើរចូល-ចេញបានទាន់ពេលវេលា ។