ព័ត៌មានជាតិ

ឈានទៅអនាគត ឱ្យផ្កាតំណាងសុភមង្គលរីកស្គុះស្គាយ China Huaneng Group បានប្រារព្ធកម្មវិធី "ថ្ងៃបើកលើប្រព័ន្ធអ៊ីនធឺណិត" នៃស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២របស់កម្ពុជា


កាលពីពេលថ្មីៗនេះ China Huaneng Group ដែលជាអ្នកសាងសង់ និងដំណើរការស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២នៅកម្ពុជាបានប្រារព្ធកម្មវិធី"ថ្ងៃបើកលើប្រព័ន្ធអ៊ីនធឺណិត"ក្រោមប្រធានបទ"ឈានទៅអនាគត ឱ្យផ្កាតំណាងសុភមង្គលរីកស្គុះស្គាយ"។

កម្មវិធី"ថ្ងៃបើកលើប្រព័ន្ធអ៊ីនធឺណិត"លើកនេះបានយកក្មេងប្រុសឈ្មោះ សុខា ដែលមានអាយុ១០ឆ្នាំ ជាតំណាងដើម្បីទៅយល់ដឹងពីរឿងរ៉ាវជីវិតនៅក្នុងភូមិស្រែគរ ដែលបង្ហាញនូវការយកចិត្តទុកដាក់ជានិច្ច របស់ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ចំពោះការអភិវឌ្ឍផ្នែកអប់រំក្នុងភូមិស្រែគរ និងការកែលម្អមណ្ឌលសុខភាពជាដើម។ ព្រមទាំងរួមបញ្ចូលនូវរឿងរ៉ាវដែលស្ថានីយ៍វារីអគ្គិសនីសេសានក្រោ២នាំមកនូវថាមពលដ៏បរិបូរណ៍ដល់អ្នកភូមិ និងបានសាងសង់សាលារៀនដើម្បីជួយកុមារដែលនៅជុំវិញនោះឱ្យបានទៅសាលារៀន និង បានធ្វើឱ្យជីវិតអ្នកភូមិស្រែគរកាន់តែប្រសើរឡើង។ នៅភូមិស្រែគរមានមណ្ឌលសុខភាពដែលក្នុងមួយឆ្នាំអាចសម្រាលកូនបានជាង៨០នាក់ ហើយដីដែលជាសំណងរបស់រដ្ឋាភិបាលបានធ្វើឱ្យប្រជាជនមានចំណូលកាន់តែច្រើន ហើយប្រជាជននៅក្នុងភូមិស្រែគរ កំពុងតែមានសុភមង្គល។

ការងារផ្លាស់ទីលំនៅថ្មីរបស់អ្នកភូមិនៃស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២គឺជាគម្រោងដ៏ធំបំផុត និងមានប្រជាជនច្រើនជាងគេ។ បន្ទាប់ពីភូមិស្រែគរបានសាងសង់សាលារៀន មណ្ឌលសុខភាព ផ្លូវថ្នល់ វត្តអារាម ប៉ុស្តិ៍នគរបាល និងកន្លែងសាធារណៈផ្សេងទៀតមក គឺមានប្រព័ន្ធលូ បណ្តាញអគ្គិសនី អណ្តូងទឹក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតយ៉ាងគ្រប់គ្រាន់ ដែលធ្វើឱ្យមានភាពប្រសើរឡើងយ៉ាងខ្លាំងនូវលក្ខខណ្ឌលំនៅដ្ឋាន និងជីវភាពរស់នៅរបស់ប្រជាជនក្នុងភូមិស្រែគរ។ ចំពោះដីដែលជាសំណងសម្រាប់ដាំដុះរបស់រដ្ឋាភិបាលបានធ្វើឱ្យចំណូលរបស់ប្រជាជនមានភាពកើនឡើង ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជានកាន់តែធូរធា។

ចាប់តាំងពីឆ្នាំ 2019 មក China Huaneng Group បានប្រារព្ធកម្មវិធី ថ្ងៃបើកចំហជាសាធារណៈជារៀងរាល់ឆ្នាំនៅក្នុងប្រទេសដែលមានគម្រោងនេះ។ គេតែងតែប្រកាន់ខ្ជាប់នូវគោលគំនិតនៃ"ការពិភាក្សារួមគ្នា សហការសាងសង់ និងការចែករំលែក" និងបង្ហាញប្រាប់ពិភពលោកថា China Huaneng Groupបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្គត់ផ្គង់ថាមពលស្អាតដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការពហុភាគីរវាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ China Huaneng Groupបានបង្កើត"គំរូថ្មី"សម្រាប់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរយៈពេលវែងរវាងចិន និងកម្ពុជា។

ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម២ គឺជាក្រុមហ៊ុនមួយដែលHuaneng Lancang River Hydropower Co., Ltd.,ជាអ្នកកាន់ភាគហ៊ុន និងគ្រប់គ្រង ព្រមទាំងគម្រោងBOTរបស់ Royal Cambodian Group និង Vietnam Electric Power Company ជាអ្នកចូលហ៊ុន។ មានទីតាំងស្ថិតនៅខេត្តស្ទឹងត្រែង ក្នុងស្រុកសេសានលើដងទន្លេសេសាន នៅភាគឦសាននៃប្រទេសកម្ពុជា ដែលមានប្រវែងសរុប៦,៥០០ម៉ែត្រ។ ទំនប់នេះគឺ "ទំនប់វារីអគ្គិសនីវែងជាងគេនៅអាស៊ី" អនុភាពសរុបរបស់ម៉ាស៊ីនគឺ400MW បន្ទាប់ពីបានដាក់ឱ្យដំណើរការអនុភាពគឺស្មើនឹងប្រមាណ២០%នៃអនុភាពសរុបរបស់កម្ពុជា។

បច្ចុប្បន្ននេះជាគម្រោងវារីអគ្គិសនីធំជាងគេនៅកម្ពុជា។ គិតត្រឹមថ្ងៃទី31 ខែឧសភាស្ថានីយ៍បានផ្ដល់នូវថាមពលសរុបចំនួន 6.652 ពាន់លានគីឡូវ៉ាត់ម៉ោងនៃថាមពលសុវត្ថិភាព ស្ថិរភាព និងអាចទុកចិត្តបាន។ វារីអគ្គិសនីនេះ បានជួយកែសម្រួលការខ្វះខាតអគ្គិសនី និងការពឹងផ្អែកលើការនាំចូលរបស់កម្ពុជាយ៉ាងច្រើន ព្រមទាំងបានជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕

 

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង