ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ រៀបចំពិធីផ្សព្វផ្សាយសមាសភាព គណៈកម្មការធិការដឹកនាំអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥)


មណ្ឌលគិរី ÷ នៅព្រឹកថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២២ ក្រសួងទេសចរណ៍និងរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការដឹកនាំការអនុវត្តផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី អមជាមួយនឹងការប្រកាសផែនការសកម្មភាពនៃផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួង ស្ថាប័នពាក់ព័ន្ធ លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងក្រុង-ស្រុកទាំង៥ មេឃុំ ចៅសង្កាត់ ព្រមទាំងមានការចូលរួមពី អ្នកវិនិយោគវិស័យឯកជនផងដែរ ។ ពិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារពេជ្រជា ស្ថិតនៅក្នុងក្រុងសែនមនោរម្យខេត្តមណ្ឌលគិរី ៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង