ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន ជួបពិភាក្សាការងារជាមួយ គណៈប្រតិភិជប៉ុន ABU Asia-Pacific Robot Contes


ក្នុងឱកាសអញ្ជើញចូលជួបសំដែងការសមជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ នាទីស្តីការក្រសួងព័ត៌មាន លោក Tomohisa Arai ABU Robocon Deputy Secretariat Chief NHK Enterprises Inc.និងលោក តូម៉ូហ៊ីសា អារ៉ៃ អនុប្រធានលេខាធិការដ្ឋានរៀបចំកម្មវិធីប្រកួតរ៉ូបូត ABU Robocon មកពីទូរទស្សន៍ជប៉ុនNHKបានជម្រាបជូនពីលទ្ធផលការងារមួយចំនួនដែលប្រតិភូជប៉ុន និងភាគីកម្ពុជា ដែលមាន អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា តំណាង បានធ្វើកិច្ចការងាររួមគ្នារយៈពេល ២ ថ្ងៃកន្លងមកនេះ ដើម្បីត្រៀមរៀបចំការប្រកួត រ៉ូបូត ជាលក្ខណៈអន្តរជាតិ ROBOCON Phnom penh Cambodia 2023 ABU Asia-Pacific Robot Contes ។

ក្រុមការងារបានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី ពី និតិវិធី វិញ្ញាសារ និងផ្នែកបច្ចេកទេសផ្សេងៗជាច្រើនទៀត ជាពិសេសរកទីកន្លែងសម្រាប់រៀបចំអោយដំណើរការប្រកួត រ៉ូបូត អន្តរជាតិ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអោយដំណើរការទៅបានល្អ។

ការប្រកួត ROBOCON លក្ខណៈអន្តរជាតិ គ្រោងធ្វើឡើងនៅក្នុងខែសីហា ឆ្នាំ២០២៣ ហើយ មុនធ្វើការប្រកួតជាលក្ខណៈអន្តរជាតិ កម្ពុជាមាន ភារកិច្ចមួយក្នុងការរៀបចំប្រកួតរ៉ូបូត ថ្នាក់ជាតិ មួយ នៅក្នុងខែមិថុនា ឆ្នាំ២០២៣ ដើម្បីជ្រើសរើសយក ២ ក្រុម សម្រាប់ត្រៀមចូលរួមធ្វើការប្រកួតជាលក្ខណៈអន្តរជាតិ នៅពហុកីឡដ្ឋានមរតកតេជោ សាលដំរី កីឡាក្នុងសាល ។

ការប្រកួត ROBOCON លក្ខណៈអន្តរជាតិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងមានបណ្តាប្រទេសចូលរួម ពី ១៦ ទៅ ១៧ ប្រទេស សរុបជាក្រុមប្រមាណ ២០ ក្រុម ហើយការប្រកួត មានរយៈពេលពេញ ១ ថ្ងៃ ។

មុនកម្មវិធីប្រកួតផ្លូវការ ក៏មានការទទួលគណៈ ប្រតិភូដែលអញ្ជើញមកចូលរួមមុនរយៈពេល ៤ ថ្ងៃ ព្រោះមុនការប្រកួតផ្តាច់ព្រាត់ តម្រូវអោយក្រុមរ៉ូបូតទាំងអស់ធ្វើតេស្ត សាកល្បងដើម្បីជ្រើសរើសពូល ។ ក្រៅពីនេះក៏មានដំណើរទស្សនកិច្ច វប្បធម៍ រយៈពេល ១ ថ្ងៃ ផងដែរ។

ចំពោះគម្រោងកម្មវិធីប្រកួត ROBOCON លក្ខណៈអន្តរជាតិ ជាផ្លូវការនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ហើយ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ គ្រោងនឹងធ្វើការគោរពអញ្ជើញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីនេះ ៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង