ព័ត៌មានជាតិ

ឯកឧត្តម ទេរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបើកកិច្ចប្រជុំជាមួយក្រុមប្រឹក្សាភិបាលគម្រោងបោសសំអាតមីន នៅកម្ពុជាដំណាក់កាលទី៤សម្រាប់៦ខែដើមឆ្នាំ


ឯកឧត្តម ទេរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំជាមួយក្រុមប្រឹក្សាភិបាលគម្រោងបោសសំអាតមីននៅកម្ពុជាដំណាក់កាលទី៤សម្រាប់៦ខែដើមឆ្នាំនិងទិសដៅបន្តចុងឆ្នាំ២០២២ដែលមានប្រទេសជំនួយមកពីប្រទេសអូស្ដ្រាលី,ញ៉ូស្សេឡែន,កូរ៉េនិងUNDPរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលបំណងនៃកិច្ចប្រជុំនេះ គឺបូកសរុបនិងវាយតម្លៃ ពិនិត្យលើគម្រោងនិងពិនិត្យសមទ្ធិផលនានាកន្លងមក ដែលបានសម្រេចបានរយៈពេល៦ខែ ចាប់ពីខែមករាដល់ខែមិថុនាឆ្នាំ២០២២នេះ។

ឯកឧត្តម ទេរដ្ឋមន្រ្តី លី ធុជបានអោយដឹងថា អាជ្ញាធរមីនបានសហការលើគម្រោងបោសសំអាតមីននៅកម្ពុជា កន្លងមក បានលទ្ធិផលក្នុងការសំអាតមីនលើផ្ទៃដីចំនួន១២,៦គីឡូម៉ែត្រការ៉េហើយរកឃើញមីនប្រឆាំងមនុស្សជិត១ពាន់៥៣គ្រាប់ មីនតោនចំនួនប្រឆាំងរថគ្រោះចំនួន៦គ្រាប់និងសំណល់អំបែងគ្រាប់ផ្សេងៗចំនួន១ពាន់៦២ គ្រាប់ដែលត្រូវបានគម្ទេចចោល។ឯកឧត្តម ទេរដ្ឋមន្រ្តី លី ធុជក៏បានលើកឡើងពីគោលបំណងដ៏មានសារៈសំខាន់នាពេលនេះថា កិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសំអាតមីននៅកម្ពុជាដំណាក់កាលទី៤បានអនុម័តបន្តរយៈពេល៦ខែបន្តទៀត ក៏ស្របនិងពេលដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាកំពុងអនុវត្តល្បឿនលឿនក្នុងការបោសសអាតមីនអោយអស់លើទឹកដីប្រទេសកម្ពុជាយើងផងដែរ។

តំណាងអង្កការសហប្រជាជាតិប្រចាំកម្ពុជា(UNDP)មានប្រសាសន៏គាំទ្រ យល់ស្របលើគម្រោងបោសសំអាតមីននៅកម្ពុជាដំណាក់កាលទី៤បន្តហើយមានការរីករាយផងដែរជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានចក្ខុវិស័យច្បាស់លាស់និងមានការអផិវត្តន៏ប្រទេស ដែលមានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជានិងជាប្រធានអាជ្ញាធរមីនកម្ពុជា ព្រមទាំង ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ជាអនុប្រធានទី១ និងមន្រ្តីជំនាញ់ជាច្រើនរូបទៀតផងដែរ។តំណាងអង្កការសហប្រជាជាតិប្រចាំកម្ពុជា(UNDP)បានបន្តទៀតថា ចំពោះវិធីសាស្រ្តដែលអាជ្ញាមីននិងគម្រោង បោសសំអាតមីននៅកម្ពុជា បានអនុវត្តន៏ កន្លងមកទទួលបានជោគជ័យដែលមានបណ្ដាជាច្រើននេះ បានសហការគ្នាបានល្អរួមមាន ប្រទេសអូស្ដ្រាលី,ញ៉ូស្សេឡែន,កូរ៉េនិងUNDPរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា និងខិតខំបន្តទៀតដើម្បីរំដោះនិងកម្ទេចមីនចេញពីកម្ពុជា។

ជាការឆ្លើយតប ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ជាអនុប្រធានទី១ បានអោយដឹងថា គម្រោងដំណាក់ទី៤ ក្នុងវិស័យដោះមីននេះ យើងបានអនុវត្តន៏ ជោគជ័យធំ មិនត្រឹមតែប៉ុណ្ណោះ យើងបានបើកចំហរអោយមានការគាំទ្រ ពីសប្បុរសជន ក្រុមហ៊ុនតូចធំនិងប្រជាពលរដ្ឋចូលរួមបរិច្ជាក ទាំងអស់គ្នា ដើម្បីបោសសំអាតមីននៅកម្ពុជា តាមរយៈកាលអំពាវនាវ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមទេសរដ្ឋមន្រ្តីបន្តថា ការដែលបានមកពីសប្បុរសជននានាគឺនិងយកទៅប្រើប្រាស់មិនអោយជាន់គ្នាលើកថវិការគម្រោងនោះទេ គឺយើងប្រើប្រាស់អនុត្តន៏អោយត្រូវគោលដៅបោសសំអាតមីននៅកម្ពុជា។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង