ព័ត៌មានជាតិ

ថ្នាក់ដឹកនាំក្រសួងបរិស្ថានចុះសិក្សាស្វែងយល់ពីសក្តានុពលតំបន់អភិរក្សបេតិកភណ្ឌធម្មជាតិ-វប្បធម៌របស់សហគមន៍ជនជាតិដើមភាគតិចព្នង ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី


ខេត្តមណ្ឌលគិរី÷នៅរសៀលថ្ងៃចន្ទ​ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែ កក្កដា​ ឆ្នាំ២០២២​ នាយកដ្ឋានតំបន់បេតិកភណ្ឌ បានរៀបចំកិច្ចប្រជុំពិភាក្សា ស្តីពី​ "ការចុះសិក្សាស្វែងយល់ពីសក្តានុពលតំបន់អភិរក្សបេតិកភណ្ឌធម្មជាតិ-វប្បធម៌របស់សហគមន៍ជនជាតិដើមភាគតិចព្នង ស្ថិតក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី​"​ ក្រោមអធិបតីភាព លោក​ សេង​ សោត​ អគ្គនាយរង នៃអគ្គនាយកដ្ឋាន​ ក្រសួងបរិស្ថាន​ ដែលគាំទ្រថវិកាដោយ អង្គការ​សមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា​ (WCS) ក្នុងគោលបំណង ១)ស្វែងយល់ពីទិដ្ឋភាពច្បាប់ បញ្ហាប្រឈម និងកំណត់សក្តានុពលធនធាន​វប្បធម៌ និងតម្រូវ​ការចាំបាច់​សម្រាប់ការអភិរក្សតំបន់បេតិកភណ្ឌវប្បធម៌-ធម្មជាតិ របស់​សហគមន៍ជនជាតិដើមភាគតិចព្នង រស់នៅ​ក្នុងដែនជម្រកសត្វព្រៃកែវសីមា ភូមិសាស្ត្រ

ខេត្តមណ្ឌលគិរី ២)ពិនិត្យមើលលទ្ធភាពក្នុងការគាំទ្រ និងលើកកម្ពស់ការចូលរួមរបស់សហគមន៍ជនជាតិដើម​ភាគតិច ក្នុង​ដំណើរការរៀបចំ និងអភិរក្សតំបន់បេតិកភណ្ឌ​វប្បធម៌-ធម្មជាតិ របស់សហគមន៍ជនជាតិដើមភាគតិច។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្តមណ្ឌលគិរី តំណាងក្រសួងមហាផ្ទៃ តំណាងនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមេគង្គ តំណាងមន្ទីរបរិស្ថាន តំណាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោលដី នាយកដែនជម្រកសត្វព្រៃកែវសីមា អាជ្ញាធរដែនដីចំណុះរដ្ឋបាលខេត្តមណ្ឌលគិរី តំណាងសមាគមអភិរក្សសត្វព្រៃ (WCS) និងតំណាងអង្គការជនជាតិដើមភាគតិចកម្ពុជា (CIPO)។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង