ព័ត៌មានជាតិ

ចាស់ជរាគ្មានទីពឹង​ ជនពិការ​ និងប្រជាពលរដ្ឋទីទាល់ក្រ​ តែងតែត្រូវបានយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម​ ស​ ថេត​ ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះជួយសង្កាត់បឹងទំពុន១​


ដោយមានការយកចិត្តទុកដាក់​ និងណែនាំជាប្រចាំ​ ដល់ក្រុមការងារទាំងអស់​ ឱ្យចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋ​ ដេីម្បីស្វែងយល់អំពីផលលំបាក​ បញ្ហាប្រឈម​ សំណូមពរ​ និងស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ​ នៅក្នុងភូមិទាំង១១​ នៃសង្កាត់បឹងទំពុន១​ ខណ្ឌមានជ័យ​នៅព្រឹកថ្ងៃទី២០​ ខែកក្កដា​ ឆ្នាំ២០២២​ ឯកឧត្តម​ ស​ ថេត​ ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ ចុះជួយសង្កាត់បឹងទំពុន១​ បានចុះជួបសំណេះសំណាល​ សួរសុខទុក្ខ​ ដល់ខ្នងផ្ទះប្រជាពលរដ្ឋ​ នឹងបាននាំយកអំណោយជាសម្ភារ​ និងថវិកា​ ជូនដល់ចាស់ជរាគ្មានទីពឹង​ ជនពិការ និងជនទីទាល់ក្រ​ ចំនួន​ ១៣គ្រួសារ​ ( នៅភូមិ​ សន្សំកុសល៣​ ចំនួន១១គ្រួសារ​ សន្សំ១​ ចំនួន​ ១គ្រួសារ​ និងភូមិចំរេីនផលចំនួន​ ១គ្រួសារ​ ) ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន​ ១០មុឺនរៀល​ រួមជាមួយអង្ករ​ ទឹកបរិសុទ្ធ​ ទឹកក្រូច​ ទឹកត្រី​ ទឹកសុីអុីវ​ និងត្រីខ​ ។

 

បងប្អូនប្រជាពលរដ្ឋ បង្ហាញនូវអារម្មណ៍សប្បាយរីករាយ ដោយបានឯកឧត្តម ស ថេត ចំណាយពេលវេលាចុះផ្ទាល់ដល់ខ្នងផ្ទះរបស់ពួកគាត់ ៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង