ព័ត៌មានជាតិ

ថ្ងៃនេះក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន២៤នាក់បន្ថែមទៀត និងបានព្យាបាលជាសះស្បើយបានចំនួន១នាក់


ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែមិនា ឆ្នាំ២០២១នេះ បានប្រកាសពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២៤ នាក់ថែមទៀត ដែលសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍នៃ (ព្រឹត្តិការណ៍២០កុម្ភៈ) ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ថ្មីទាំង ២៤នាក់មានជនជាតិចិន ១៦នាក់, ជនជាតិខ្មែរ ៤នាក់ និងជនជាតិវៀតណាម ៤នាក់ ។  នៅថ្ងៃទី០២ ខែមីនានេះ ក្រសួងសុខាភិបាល ក៏បានប្រកាសពីការព្យាបាលជាសះស្បើយ អ្នកជំងឺម្នាក់ផងដែរ ជាពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៨៤៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៨នាក់ និងអ្នកកំពុង សម្រាកព្យាបាលនៅចំនួន ៣៦៦នាក់ ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង