ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនំាគណៈប្រតិភូទៅបំពេញទស្សនៈកិច្ចសិក្សានៅធនាគារវៀតណាមសម្រាប់ការអនុវត្តគោលនយោបាយសង្គម (Viet Nam Bank for Social Policies–VBSP)


នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ ឯកឧត្តមបណ្ឌិត កៅ ថាច និងគណៈប្រតិភូ ក៏បានជួបសម្ដែងការគួរសមជាមួយលោក Huynh Van Thuan អគ្គនាយករង នៃធនាគារវៀតណាមសម្រាប់ការអនុវត្តគោលនយោបាយសង្គម (VBSP) និងថ្នាក់ដឹកនំា ហើយនៅក្នុងជំនួបនេះដែរ ថ្នាក់ដឹកនំានៃធនាគារទំាងពីរ បានផ្លាស់ប្តូរនូវបទពិសោធន៍ការងាររបស់ធនាគារទំាងពីរដែលមានបេសកកម្ម និងមុខងារភារកិច្ចប្រហាក់ប្រហែលគ្នា ក្នុងនាមជាធនាគារបម្រើគោលនយោបាយក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេសការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ។ ជាងនេះទៀត ឯកឧត្តមបណ្ឌិត កៅ ថាច ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក Huynh Van Thuan និងថ្នាក់ដឹកនំានៃធនាគារ VBSP ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូនៃធនាគារ ARDB បានជួបប្រជុំស្វែងយល់ និងដកបទពិសោធន៍លើការអនុវត្តការងារផ្តល់ឥណទានខ្នាតតូច និងឥណទានជាក្រុមដល់ប្រជាកសិករនៅទីជនបទរបស់ធនាគារ VBSP។

ព័ត៌មានជាតិ

អត្ថបទទាក់ទង