ព័ត៌មានជាតិ

ថ្ងៃនេះក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន២៣នាក់ និងមានករណីជាសះស្បើយចំនួន៥នាក់


ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសពីការ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ក្នុង សហគ មន៍នៃ (ព្រឹត្តិការណ៍២០កុម្ភៈ) ចំនួន២៣នាក់ថែមទៀត ខណៈអ្នកជំងឺ៥នាក់បានជាស្បើយ និងអនុញ្ញាតឲ្យចេញពី មន្ទីរ ពេទ្យ ។ អ្នកជំងឺកូវីដ១៩ទាំង២៣នាក់ មានជនជាតិខ្មែរចំនួន១០នាក់, ជនជាតិចិន១១នាក់, ជនជាតិសង្ហបុរីម្នាក់ និង ជន ជាតិឥណ្ឌូនេស៉ីម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ កោះកុង និងកណ្តាល ។ ចំណែកអ្នកជាសះ ស្បើយចំនួន៥នាក់វិញ គឺមាន៣នាក់ជាជនជាតិខ្មែរ ជនជាតិចិន និងជនជាតិឆេក ដែលជាអ្នកធ្វើដំណើរមកពីក្រៅប្រទេស និង២នាក់ផ្សេងទៀត ជាជនជាតិចិនដែលឆ្លងក្នុង (ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) ។ សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទី ព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៩២៣នាក់ ក្នុងនោះអ្នកជា សះស្បើយចំនួន ៤៨៩នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៤៤២នាក់ ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង