ព័ត៌មានជាតិ

ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ថ្មី ចំនួន ២៤នាក់ និងព្យាបាលជាសះស្បើយចំនួន៧នាក់


ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ក្នុងសហគមន៍នៃ (ព្រឹត្តិការណ៍២០កុម្ភៈ) ចំនួន២៤នាក់ថែមទៀត ខណៈអ្នកជាសះស្បើយមានចំនួន៧នាក់ ។ ក្នុងចំណោមអ្នកឆ្លងទាំង២៤ នាក់នេះ មានជនជាតិចិនចំនួន ១២នាក់, ជនជាតិខ្មែរចំនួន ៧នាក់ និងជនជាតិវៀតណាម ៥នាក់ ។ ពួកគាត់ត្រូវបានរក ឃើញឆ្លងជំងឺកូវីដ១៩នេះ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តព្រះសីហនុ ។ ចំណែក អ្នកជាសះស្បើយទាំង៧នាក់វិញ គឺជាជនជាតិចិន៣នាក់ និងខ្មែរ៤នាក់ ដែលបានឆ្លងជំងឺកូវីដ១៩ ក្នុង (ព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ) ដោយបានធ្វើតេស្តអវិជ្ជមានកូវីដ១៩ ចំនួន២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីពេទ្យ ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១,០១១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥១៧នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៤៩៣នាក់ ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី