ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យ ទីតាំងដែលបុរសជនជាតិខ្មែរ ឈ្មោះ ស៊ឹម សុីថាន អាយុ ២៧ឆ្នាំ មានករណីវិជ្ជមាន កូវីដ-១៩


អភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំងដែលបុរសជនជាតិខ្មែរ ឈ្មោះ ស៊ឹម សុីថាន អាយុ ២៧ឆ្នាំ មានករណីវិជ្ជមាន កូវីដ-១៩ មកស្នាក់នៅភូមិអូរកណ្ដោល ឃុំព្រែកក្របៅ ស្រុកកងមាស ។ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដឹកនាំ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យទីតាំងដែលបុរសជនជាតិខ្មែរ ឈ្មោះ ស៊ឹម សុីថាន អាយុ ២៧ឆ្នាំ មាន ករណីវិជ្ជមាន កូវីដ-១៩ មកស្នាក់នៅភូមិអូរកណ្ដោល ឃុំព្រែកក្របៅ ស្រុកកងមាស ។ គួរបញ្ជាក់ថា៖ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន អំពីករណីបុរសម្នាក់ដែលមកពីតំបន់ដែលមាន ហានិ ភ័យខ្ពស់(ខេត្តព្រះសីហនុ) បានត្រឡប់មកផ្ទះ នៅភូមិអូរកណ្ដោល ឃុំព្រែកក្របៅ ស្រុកកងមាស (កាលពីថ្ងៃ០៤ ខែមីនា ឆ្នាំ២០២១) ឯកឧត្តមអភិបាលខេត្ត បានចាត់ឱ្យមន្ត្រីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នាំយកបុរសខាងលើ មកធ្វើចត្តា ឡីស័ក នៅមណ្ឌលច័ត្តឡីស័ករបស់រដ្ឋបាលខេត្ត (អតីតសណ្ឋាគារមេគង្គ) និងបានពិនិត្យសុខភាព ព្រមទាំងយក សំណា កពិនិត្យ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១។ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ទទួលបានការបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជា ថាបុរសខាងលើមានលទ្ធផលវិមានកូវីដ-១៩ ។ បច្ចុប្បន្នបុរសខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរ ពេទ្យ ខេត្តកំពង់ចាម ។ ឯកឧត្តមអភិបាលខេត្ត បានចាត់ឲ្យមន្ត្រីនៃមន្ទីរសុខាភិបាលខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះពិនិត្យស្រាវជ្រាវបន្ថែមទៀតរកអ្នកដែលពាក់ព័ន្ធនឹងករណីបុរសខាងលើ និងសូមអំពាវនាវដល់បងប្អូន ដែលបាន ពាក់ព័ន្ធនឹងបុរសខាងលើ ទៅតាមពេលវេលា និងទីកន្លែងដែលបុរសខាងលើបានធ្វើដំណើរទៅ ដើម្បីទៅពិនិត្យសុខភាព និងយកសំណាក នៅតាមមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះ និងត្រូវរាយការណ៍បន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីមាន វិធានការបន្ទាន់។ សូមបងប្អូនអ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តនូវវិធានការចាំបាច់នានា តាមការណែនាំរបស់មន្ត្រី សុខាភិបាល ។ ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី