ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញ ទទួលពលករចំនួន ៩៨នាក់ ក្រោមការជួយជ្រោមជ្រែង និងដឹកជញ្ជូនដោយបញ្ជាការដ្ឋានកងទ័ពជើងគោក


អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញទទួលពលករចំនួន ៩៨នាក់ ក្រោមការជួយជ្រោមជ្រែង និងដឹកជញ្ជូនដោយបញ្ជាការដ្ឋាន កងទ័ពជើងគោក ក្រោយពីទទួលបានបទបញ្ជាដ៏ខ្ពង់ខ្ពស់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលយកពលករមកធ្វើចត្តាឡីស័កនៅតាមបណ្ដាខេត្តរបស់ខ្លួនវិញរួចមក នៅថ្ងៃទី៨ ខែមិនា ឆ្នាំ ២០២១ កងយោធពលខេមរភូមិន្ទ បានធ្វើការដឹកជញ្ជូនបងប្អូនពលករមកពីបណ្ដាខេត្តដែល មានព្រំដែនជាប់ នឹងប្រទេសថៃ (ប៉ៃលិន,បាត់ដំបង បន្ទាយមានជ័យ,ឧត្តរមានជ័យ) បញ្ជូនទៅតាមបណ្ដាខេត្តនានាផងដែរ ។ ដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺ ក៏បានទទួលពលករចំនួន ៩៨នាក់ ក្រោមការជួយជ្រោមជ្រែង និងដឹកជញ្ជូនបញ្ជាការដ្ឋានកងទ័ព ជើងគោក ។ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ និងប្រជាពលរដ្ឋ ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ដែលសម្ដេចទាំងទ្វេរ តែងតែយកចិត្ត ទុកដាក់គិតគូអំពីសុខទុក្ខ បងប្អូនប្រជាពលរដ្ឋមន្ត្រីរាជការគ្រប់ពេលវេលា គ្រប់ទីកន្លែង និងសូម ដឹងគុណចំពោះកង យោធពលខេមរភូមិន្ទ ដែលមិនត្រឹមតែជាកម្លាំងការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែកងយោធពល ខេមរភូមិន្ទគឺជា កម្លាំងជួរ មុខនៅក្នុងការចូលរួមជួយកិច្ចការសង្គម ដូចជា៖គ្រោះរាំងស្ងួត ខ្យល់ព្យុះ ទឹកជំនន់ ជារៀងរហូតមក ។ មិនតែប៉ុណ្ណោះ ថ្ងៃនេះទៀត ក៏បានចូលរួមដឹកជញ្ជូនពលករ ពីខេត្តផ្សេងៗមកកាន់ខេត្តកំពង់ស្ពឺរបស់យើងថែមទៀត ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី