ព័ត៌មានកីឡា

ថ្នាក់ដឹកនាំ គ្រូបង្វឹក អត្តពលិកពិការ ទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩


ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បានឲ្យដឹងថា គណៈកម្មាធិការជាតិ ប៉ារ៉ា ឡាំពិកកម្ពុជា រួមទាំងក្រុមអត្តពលិក និងគ្រូបង្វឹកជម្រើស ជាតិប៉ារ៉ាឡាំពិកកម្ពុជាបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ លើកទី១ រួចរាល់ហើយ ។ ឯកឧត្តម បង្ហាញនូវទឹកចិត្ត រីករាយជាខ្លាំងចំពោះ ការយកចិត្តទុកដាក់ដ៏ ខ្ពង់ខ្ពស់របស់ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្រាប់ សុខភាពសាធារណៈ ពីព្រោះថា សុខភាពពិតជាសំខាន់ណាស់ ក្នុងការលើកកម្ពស់ ដល់កម្លាំងកាយ កម្លាំងប្រាជ្ញាស្មារតី ហើយប្រសិន បើមិនមានកម្លាំងកាយល្អនោះទេ នោះយើង ប្រាកដ ជាទន់ខ្សោយ មិនអាចធ្វើអ្វីបាននោះឡើយ ក្នុងការអភិវឌ្ឍសង្គមជាតិយើងបានទេ ។ ឯកឧត្តម យី វាសនា ក៏បានសម្តែងការដឹងគុណចំពោះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រ សួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ ជាតិ អូឡាំពិកកម្ពុជា (NOCC) និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ដែលបានដឹកនាំ ក្រុមកីឡាករ កីឡាការិនី គ្រូបង្វឹក មន្ត្រីកីឡាជនពិការ និងមិនពិការ នៃជម្រើសជាតិកម្ពុជា ទៅទទួលការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ។ លើស ពីនេះទៀត គឺក្រុមជម្រើសជាតិ ជនពិការ បានចាក់ទាំងអស់គ្នា ដោយឯកឧត្តម ចាត់ទុកថាជារឿង សំខាន់បំផុត ដោយ ក្រុមជម្រើសជាតិ ប៉ារ៉ាឡាំពិក នឹងត្រូវចូលរួមប្រកួត លក្ខណៈអន្តរជាតិ និងត្រូវចេញ ទៅទទួលការបណ្តុះបណ្តាលក្រៅ ប្រទេស នាពេលខាងមុខជាបន្តបន្ទាប់ ។ ឯកឧត្តម អគ្គលេខាធិការ ក៏បានអំពាវនាវដល់បងប្អូនជនពិការ ទាំងអស់ សូមទៅទទួលការចាក់វ៉ាក់សំាង តាមការកំណត់មុខសញ្ញាឱ្យ បានគ្រប់ៗគ្រា ជាពិសេសបន្ត ការអនុវត្តវិធានការ ៣ការពារ និង៣កុំ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីចូលរួម ទប់ស្កាត់ជំងឺកូវីដ-១៩នេះ ។

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី