ព័ត៌មានជាតិ

ថ្ងៃនេះក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ថ្មី ចំនួន ៣៩នាក់ និងបានព្យាបាលជាសះស្បើយបានចំនួន ៤៨នាក់ផងដែរ


ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការបន្តរកឃើញ អ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន៣៩នាក់ថែមទៀត ខណៈអ្នកជំងឺ៤៨នាក់បានជាសះស្បើយ ។ ក្រសួងបន្តថាក្នុង ចំណោមអ្នកឆ្លងទាំង៣៩នាក់ មានជនជាតិខ្មែរចំនួន២៨នាក់ ជនជាតិចិន ៧នាក់, ជនជាតិវៀតណាម ៣នាក់ និងជនជាតិ កូរ៉េម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ព្រះសីហនុ និងបាត់ដំបង ។ ចំណែកអ្នកជាសះស្បើយ ទាំង៤៨នាក់វិញមាន៖ មានជនជាតិចិន ជនជាតិវៀតណាម និងជនជាតិខ្មែរ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមាន២លើក និងបានអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាល ។ សូមជម្រាបថា គិតត្រឹម ម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១១៦៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៥៩៧នាក់ និងអ្នកជំងឺ៥៦៥នាក់ កំពុងសម្រាកព្យាបាល ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី