ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វុី សំណាង សូមអំពាវនាវយ៉ាងទទូច ដល់គ្រប់បងប្អូនប្រជាពលរដ្ឋ


អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វុី សំណាង សូមអំពាវនាវយ៉ាងទទូច ដល់គ្រប់បងប្អូនប្រជាពលរដ្ឋ គ្រប់ជាតិសាសន៍ សូមមេត្តាកុំធ្វើទង្វើដែលនាំអោយអន្តរាយដល់ សង្គម ដល់ប្រទេស ដល់គ្រួសារ និង ដល់ខ្លួនឯង! ថ្ងៃនេះរដ្ឋបាលស្រុក បរសេដ្ឋបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន 6នាក់ ដែលលួចដើរក្នុងអូរត្រង់ចំណុច ភូមិថ្មីខាងត្បូង ឃុំទួលអំពិល នៃស្រុកបរសេដ្ឋ ហើយត្រូវបានប្រជាការពារ ឃើញ នឹង រាយការណ៍ ។ពេលនេះកម្លាំងរបស់យើងបានធ្វើការឃាត់ខ្លួន យកមកអធិការដ្ឋានស្រុក។ មន្ទីរសុខាភិបាល បាននឹងកំពុងទៅយកសំណាករួច នាំទៅធ្វើចត្តាឡីស័កក្នុងមជ្ឈមណ្ឌល អភិវឌ្ឍន៍ជនបទ កម្ពុជា-កូរ៉េ ។ សូមបងប្អូនកុំភ្លេចអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោកបានដាក់ចេញនូវវិធានការដើម្បីបង្ការ និង ទប់ស្កាត់នៃ ការឆ្លងរីករាលដាលនូវជំងឺខូវីដ-19 គឺ 3 ការពារ និង ៣កុំ ។ សូមអរគុណ!

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី