ព័ត៌មានជាតិ

អ្នកឧកញ៉ា ឡេងណាវ៉ាត្រា បរិច្ចាគ ៣ លានដុល្លារ ប្រើពាក្យរ ប៉ុន្មានប្រយោគ នេះចាក់ចំបេះដូងមហាជនយ៉ាងខ្លាំង


" ខ្ញុំមិនអាចរស់នៅតែឯង បើប្រទេសជាតិមានចលាចល គ្មានស្ថេរភាព គ្មានសុខសន្តិភាព ខ្ញុំក៏មិនដឹងយកលុយទាំងនេះទៅចាយឯណាដែរ ខ្ញុំកើតនៅកម្ពុជាស្លាប់នៅកម្ពុជា ជួយប្រជាជនកម្ពុជា ជា តួនាទី របស់យើងទាំងអស់គ្នា សាមគ្គីភាពទើបមានភាពរឹងមាំ ពេលនេះ មិនមែនជាពេល បន្ទោសអ្នកណាម្នាក់ទេ តែជាពេលយើងត្រូវសាមគ្គីគ្នា។ "  នេះគឺ ពាក្យពេជ្រប្រកបដោយអត្ថន័យរបស់អ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា ភ្ជាប់ជាមួយ ទឹកប្រាក់ចំនួន ៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីប្រើ ប្រាស់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាត ខ្លាំងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ភាសាចេញពីបេះដូង ដែលនិយាយ ទៅកាន់ជនរួមជាតិ ដែលឆ្លុះបញ្ចាំងពីឆន្ទៈ ដ៏មោះមុតមិនអាចកាត់ថ្លៃបាន ខ្លួនតូច ថ្លើមធំ ពោរពេញទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងការសាមគ្គី  រួមជាកម្លាំង ប្រឆាំងនឹង Covid 19 ជាមួយរដ្ឋាភិបាល គ្រាដែលប្រទេសជាតិ មានទុក្ខ។ ទទឹមគ្នានោះបានធ្វើឲ្យមហាជន កោតសរសើរ ទឹកចិត្ត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាខ្លាំង។ 
សូមបញ្ញាក់ផងដែរថា ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរីឡេង ណាវ៉ាត្រាគ្រុប ធ្លាប់បានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារ ម្ដងរួចមកហើយ ដើម្បីចូលរួមទិញវ៉ាក់សាំងលការពារកូវីដ ចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង