ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌឬស្សីកែវ បន្តរកឃើញអ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០៣ នាក់


អាជ្ញាធរខណ្ឌឬស្សីកែវ បន្តរកឃើញអ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០៣ នាក់ នៅវេលាម៉ោង១០ និង៤០នាទី ព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១ នៅឃ្លាំងលក់រថយន្ត RVLG លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា អាជ្ញាធរខណ្ឌបានរកឃើញអ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០៣ នាក់ នៅវេលាម៉ោង១០ និង៤០នាទី ព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១ នៅឃ្លាំងលក់រថយន្ត RVLG (ពាក់ព័ន្ធនឹងករណី អ្នកជម្ងឺ ឈ្មោះ ចាន់ មករា) ស្ថិតនៅចំណុចផ្ទះ លេខ ២២៣j ផ្លូវលេខ៥៩៨ ក្រុមទី៦ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ បានមក ទទួលយក អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០៣ នាក់ មានដូចជា៖ ១/ បុរស អាយុ៤៣ឆ្នាំ ២/ កុមារី អាយុ១៦ឆ្នាំ
៣/ កុមារា អាយុ១២ឆ្នាំ ហើយ អ្នកជម្ងឺទាំងបីនាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅ សណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់) ដោយឡែកទីតាំងខាងលើនេះ បាននិងកំពុងបិទជាបណ្ដោះអាសន្នកាល ពីថ្ងៃម្សិលមិញ ក្រោយពីមានការយកសំណាកទៅលើមនុស្សចំនួន១៩នាក់ ដែលពាក់ព័ន្ធក្នុងឃ្លាំងខាងលើនេះរួចមក ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង