ព័ត៌មានជាតិ

កុំភ្លេចវិធានការ ” បី ការពារ និង បី កុំ ”!! ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី រហូតដល់ ៧៥នាក់និងមានករណីជាសះស្បើយចំនួន ២២នាក់


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការ បន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់ចំនួន ៧៥នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង (ព្រឹត្តិការណ៍ ២០កុម្ភៈ) ខណៈអ្នកជំងឺចំនួន២២នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ។  ក្រសួងសុខាភិបាលបាន បញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ ទាំង៧៥នាក់ មានជនជាតិខ្មែរ និងជនជាតិចិន ត្រូវបានរកឃើញ នៅរាជធានី ភ្នំពេញ ខេត្តកណ្តាល តាកែវ និងព្រៃវែង ។ ចំណែកអ្នកជាសះស្បើយ ២២នាក់វិញ គឺមានម្នាក់ជាបុរសជនជាតិខ្មែរ បម្រើ ការងារជាកងទ័ពមួខខៀវ UN ធ្វើដំណើរមកពីប្រទេសអាហ្វ្រីក និង២១នាក់ផ្សេងទៀត គឺជាអ្នកឆ្លងក្នុងករណីសហគមន៍ (ព្រឹត្តិការណ៍២០កុម្ភៈ) ទទួលបានលទ្ធផលអវិជ្ជមាន២លើក និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ។ សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨៤០នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៦២នាក់, អ្នកជំងឺម្នាក់ស្លាប់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាល ជំងឺកូវីដ១៩ ។

 

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី