ព័ត៌មានជាតិ

រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) នូវថវិកាសរុបចំនួន ៤៨៣,២០៤ ដុល្លារអាមេរិក


នៅថ្ងៃទី១៧ ខែមីនា រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ជំនួយឥត សំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្ស ជាតិ (ជំនួយឥតសំណងគូសាណូណិ) នូវថវិកាសរុបចំនួន ៤៨៣,២០៤ ដុល្លារអាមេរិក សម្រាប់ការតម្លើង ឧបករណ៍កែច្នៃ កំប្លោកធ្វើជាជីវអេតាណុលនៅក្នុងមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ការសាងសង់អគារសម្ភពមួយកន្លែង នៅក្នុងមណ្ឌល សុខភាពទួលក្នុងខេត្តមណ្ឌលគិរី ការសាងសង់អគារផ្នែកជម្ងឺសម្រាកពេទ្យមួយ កន្លែងនៅក្នុងមណ្ឌលសុខភាព ឆែបក្នុង ខេត្តព្រះវិហារ ការផ្តល់រថយន្តគ្លីនិកចល័តមួយគ្រឿងក្នុងខេត្តសៀមរាប និងការបំពាក់បរិក្ខារវិជ្ជសាស្រ្តនៅក្នុងគិលាន ដ្ឋានមិត្តភាពកម្ពុជា-វៀតណាមក្នុងខេត្តព្រះសីហនុ ។ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន និងអ្នកតំណាង អង្គភាពទទួលជំនួយទាំងប្រាំបានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយរបស់ពួកគេ ។ យើងជឿជាក់ថាជំនួយឥត សំណងទាំងនេះនឹងជួយកែលម្អគុណភាពជីវិតសម្រាប់ប្រជាជន នៅក្នុងទីតាំងគម្រោងនីមួយៗ ។ ភាគីទាំងពីរបាន ចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ ដាច់ដោយឡែកពីគ្នា ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ការ រីករាលដាលចូលសហគមន៍នៃវីរុសកូវីត១៩ នៅក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ” ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង