ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌឬស្សីកែវ រកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ ដែលជាស្ត្រី អាយុ ៣១ ឆ្នាំ បច្ចុប្បន្ននេះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ


លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង ១៦ និង៣០ នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០១នាក់ ដែលជាស្ត្រី អាយុ ៣១ ឆ្នាំ បច្ចុប្បន្ននេះ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ បាននិងកំពុងធ្វើ ការនៅហាង ស៉ីន ឌី សាឡន (អ្នកជម្ងឺនេះជាប់ពាក់ព័ន្ធនឹង បុរស អាយុ២៦ឆ្នាំ ដែលបានវិជ្ជមាននឹងមេរោគកូវីដ១៩ កាល ពីយប់មិញ ស្នាក់នៅផ្ទះជួលដូចគ្នាក្នុងកន្លែងតែមួយខាងលើ)។ បច្ចុប្បន្នអ្នកជម្ងឺនេះ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីត សណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke)។ ដោយឡែក អ្នកដែលពាក់ព័ន្ធជាមួយអ្នកជម្ងឺមានចំនួន ០៥ នាក់ (ស្រី០១នាក់) ជាចុងក្រោយ អាជ្ញាធរ បានសម្រេចបិទទីតាំងនេះជាបណ្ដោះអាសន្ន ។

 

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង