ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌឬស្សីកែវ បន្តរកឃើញអ្នក មានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០២ នាក់ ជាប្ដីប្រពន្ធ រួមមាន ៖ បុរស អាយុ ២៧ ឆ្នាំ និង ស្ត្រី អាយុ ២៤ ឆ្នាំ ជាបុគ្គលិកនៅក្រុមហ៊ុន ណាហ្គាវើល


លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា នៅយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង ២០និង០០ នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ក្រោយពីការយកសំណាកលើកទី២រួចមក បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០២ នាក់ ជាប្ដីប្រពន្ធ រួមមាន ៖ បុរស អាយុ ២៧ ឆ្នាំ និង ស្ត្រី អាយុ ២៤ ឆ្នាំ ជាបុគ្គលិកនៅក្រុមហ៊ុន ណាហ្គាវើល (ឆ្លងពី ណាហ្គាវើលទី១) អ្នកជម្ងឺទាំងពីរ បាននិងកំពុងស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិឃ្លាំងសាំង សង្កាត់ប្ញស្សីកែវ ខណ្ឌ ប្ញស្សីកែវ រាជធានីភ្នំពេញ ។ បច្ចុប្បន្នអ្នកជម្ងឺទាំងពីរ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់ តាល់ (The Great Duke) ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង