ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌឬស្សីកែវបានបន្តរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ចំនួន ០១ នាក់ ជាបុរស អាយុ ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ​ (ទល់មុខស្ថានីយ៍ប្រេងឥន្ទនៈ PTT)


លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថាល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ៖ ក្រោយពីទទួលបានព័ត៌មានពីមន្ត្រីសុខាភិបាល ភ្លាមៗនោះអាជ្ញាធរបានខិតខំស្វែងរកអ្នកជម្ងឺតាំងពីយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដោយសារតែប្រព័ន្ធទូរស័ព្ទរបស់អ្នកជម្ងឺមិនអចទាក់ទងបាន ហើយជាក់ស្ដែងមកដល់វេលាម៉ោង១៧ និង០០ នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ អាជ្ញាធរបានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ខាងលើនេះ ចំនួន ០១ នាក់ ជាបុរស អាយុ ១៨ ឆ្នាំបាននិងកំពុងស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ​ (ទល់មុខស្ថានីយ៍ប្រេងឥន្ទនៈ PTT)។ បច្ចុប្បន្នអ្នកជម្ងឺ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារ អ៊ីនធើខនទីណង់តាល់ (The Great Duke) ជាចុងក្រោយ អាជ្ញាធរ សម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី