ព័ត៌មានជាតិ

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន <វីរុសកូវីដ-១៩​ កំពុងតែវ៉ៃលុកយេីងហេីយ​ សូម្បីតែកុមារអាយុ​ ៦ឆ្នាំក៏វាមិនលេីកលែងឱ្យដែរ


បញ្ហាសំខាន់របស់បុគ្គលគ្រប់រូបដែលជាមនុស្សពេញវ័យនៅពេលនេះ​ តេីយេីងត្រូវចូលរួមធ្វេីអ្វីខ្លះ​ ដេីម្បីកុំឱ្យមានការចម្លង បន្តគ្នាបែបនេះ​ បេីសូម្បីកូនតូចៗ​ ក៏ឆ្លងដែរហេីយនៅពេលនេះ? គ្មានអ្វីដែលល្អប្រសេីរជាងការនៅផ្ទះ​ កុំចេញក្រៅផ្ទះ​ បេីមិនចាំបាច់​ បេីចាំបាច់ត្រូវចេញ​ សុំអនុវត្តន៍វិធានការ​ ៣ការពារ​ និង​ ៣កុំ​ ដែលបានដាក់ចេញដោយសម្តេចតេជោនា យករដ្ឋមន្ត្រី​ ឱ្យអនុវត្តន៍ទាំងអស់គ្នា​ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត​ អ្នកនៅភ្នំពេញសូមកុំចេញទៅខេត្ត​ អ្នកនៅខេត្តសូមកុំទាន់ អាលចូលមកភ្នំពេញ​ អ្នកដែលត្រូវធ្វេីចត្តាឡីស័កចំនួន​ ១៤ថ្ងៃ​ សូមគោរពអនុវត្តន៍ឱ្យបានត្រឹមត្រូវជាទីបំផុត​ ផ្អាកឫ ពន្យាពេលការជួបជុំគ្នាជាចាំបាច់​ និងនាំគ្នាធ្វេីការពីផ្ទះតាមអនឡាញ​ សាមគ្គីគ្នា​ ជួយអប់រំគ្នាក្នុងគ្រួសារនិមួយៗ​ (សុខចិត្ត ទ្រាំលំបាកនៅពេលនេះសិនជាជាងការលំបាកហួសប្រមាណនៅពេលខាងមុខប្រសិនបេីយេីងមិនចូលរួម​ ៣ការពារ​ និង​ ៣កុំទេនោះ​)​ ទេីបយេីងអាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នាបាន ។ ខ្ញុំសូមផ្ញេីជូននូវការជូនពរដល់កុមារា តូចនេះ​ សូមឱ្យកូនបានជាសះស្បេីយបានឆាប់ៗ​ និងជូនពរដល់បងប្អូនអ្នកដែលឆ្លងរួចហេីយ ទាំងអស់ឱ្យឆ្លងកាត់ ដំណាក់វ៉ៃលុករបស់សត្រូវអត់ស្រមោលវិលមករកការជាសះស្បេីយឆាប់ៗ​ និងអ្នកដែលមិនទាន់ឆ្លង​ សុំកុំឱ្យមានការឆ្លង បន្តគ្នាឱ្យសោះ​ មានសុខភាពល្អ​ រួមគ្នាវ៉ៃបកសត្រូវមេីលមិនឃេីញនេះ​ ដោយអាវុធ​ ៣ការពារ​ និង​ ៣កុំ​ ។ សូមអរគុណ !!

ព័ត៌មានជាតិ

អត្ថបទទាក់ទង