ព័ត៌មានជាតិ

សាលាប៊ែលធីអន្តរជាតិ “ផ្តល់អាហារូបករណ៍ ១០០% សិក្សាមួយចប់កម្មវិធីខ្មែរ-អង់គ្លេស ជូនសិស្សឈ្មោះ គឹម សុលី និងសិស្សឈ្មោះ គឹម សុលីន ដែលជាកូនរបស់លោក គឹម ឃីសុន ជនរងគ្រោះទី៣ ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩


សាលាប៊ែលធីអន្តរជាតិ “ផ្តល់អាហារូបករណ៍ ១០០% សិក្សាមួយចប់កម្មវិធីខ្មែរ-អង់គ្លេស ជូនសិស្សឈ្មោះ គឹម សុលី និងសិស្សឈ្មោះ គឹម សុលីន ដែលជាកូនរបស់លោក គឹម ឃីសុន ជនរងគ្រោះទី៣ ដែលបានទទួល មរណភាពដោយ សារជំងឺកូវីដ-១៩ រួមជាមួយថវិកាចំនួន ៣,០០០,០០០៛ (បីលានរៀល)” ដើម្បីជួយសម្រាលបន្ទុកក្នុងគ្រួសារនិងគិត គូរដល់អនាគតដ៏វែងឆ្ងាយរបស់ក្មួយៗ ថ្ងៃនេះ អ៊ំសូមផ្តល់អាហារូបករណ៍ ១០០% ជូនដល់ក្មួយៗទាំង ២នាក់ ដែលត្រូវ ជាកូនរបស់លោក គឹម ឃីសុន ជនរងគ្រោះទី៣ ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ឲ្យមានឱកាស បានមកបន្តការសិក្សានៅសាលា ប៊ែលធី អន្តរជាតិ មួយចប់កម្មវិធីសិក្សាទាំងថ្នាក់ចំណេះទូទៅ (ថ្នាក់ទី១ ដល់ទី១២) និងភាសាអង់គ្លេសទូទៅ (Preschool ដល់ Level 12) ក្នុងនោះ៖ ១-ក្មួយស្រី គឹម សុលី ជាសិស្សសាលា ប៊ែលធី អន្តរជាតិទី ១០ (សាខាអាងទឹកអូឡាំពិក) ត្រូវចូលរៀនបន្ត ថ្នាក់ចំណេះទូទៅ ទី១១ និងភាសាអង់គ្លេសទូទៅ Level 6 ២-ក្មួយស្រី គឹម សុលីន ត្រូវចូលរៀនថ្នាក់ចំណេះទូទៅ ទី២ និងភាសាអង់គ្លេសទូទៅ Preschool 1 ព្រមទាំងថវិកាចំនួន ៣,០០០,០០០៛ (បីលានរៀល) ផងដែរ ។ អ៊ំសូមលើកទឹកចិត្តក្មួយៗ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីបំពេញបំណងប្រាថ្នារបស់លោកឪពុក និងតបស្នងសងគុណអ្នកម្តាយដែលកំពុងបីបាច់ថែរក្សាក្មួយៗ សព្វថ្ងៃនេះ ជាពិសេស គឺដើម្បីអនាគតដ៏វែងឆ្ងាយរបស់ ក្មួយៗខ្លួនឯងផ្ទាល់។ ហើយសូមក្មួយៗ កុំបារម្ភ បើទោះបីក្មួយៗ ជាកូនកំព្រាឪពុកក៏ពិតមែន តែក្មួយៗនៅមាន ម្តាយ ព្រមទាំងគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃសាលា ប៊ែលធី អន្តរជាតិទាំងអស់ ចាំជួយទំនុកបម្រុងក្មួយៗ រហូតដល់រៀន ចប់ចុងចប់ដើម។ សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង