លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ វេលាម៉ោង ១៥ និង៣០ នាទី បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០១ នាក់ ជាស្ត្រី អាយុ ៣១ ឆ្នាំ ( ពាក់ព័ន្ធនឹង តារាចម្រៀង សួស វីហ្សា) មានទីលំនៅនៅបុរី ជីព ម៉ុង ឡេន ផ្ទះលេខ១៨ ផ្លូវលេខP១១ ភូមិខ២ សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ ដោយឡែក អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺចំនួន ០៨ នាក់ ហើយបច្ចុប្បន្ន អ្នកជម្ងឺ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke) ជាចុងក្រោយ អាជ្ញាធរ សម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន ។