ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យ បានចុះយកអ្នកសង្ស័យ ដែលមានកូវីដ-១៩ ចំនួន០៤នាក់ ( ស្រី ចំនួន០២នាក់ កុមារ ចំនួន ០២នាក់ អាយុ ២ឆ្នាំម្នាក់ និងអាយុ ៨ឆ្នាំម្នាក់ ) នៅសង្កាត់ផ្សារថ្មីទី២


នៅព្រឹក​ថ្ងៃ​អង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៩:០០ នាទី ក្រោមការបញ្ជាផ្ទាល់ពីលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលរង បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ សម្របសម្រួលជូនក្រុមគ្រូពេទ្យ ខាងមន្ទីរពេទ្យ ក្រុង ចុះយកអ្នកសង្ស័យដែលមានកូវីដ ចំនួន០៤នាក់ ( ស្រី ចំនួន០២នាក់ កុមារ ចំនួន ០២នាក់ អាយុ ២ឆ្នាំម្នាក់ និងអាយុ ៨ឆ្នាំម្នាក់ ) ដែលពាក់ព័ន្ធនិងព្រឹត្តិការណ៍ ២០ កុម្ភៈ​ ផ្ទះលេខ៩៤E៤ មហាវិថីព្រះមុនីវង្ស សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ យកទៅមន្ទីរសម្ភពក្រុង  ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង