ព័ត៌មានជាតិ

អភិបាលខេត្តព្រះសីហនុចុះពិនិត្យឈាបនដ្ឋានដើម្បីត្រៀមបម្រុងសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលមានទីតាំងក្នុងបរិវេណវត្តមជ្ឈមណ្ឌល វិបស្សនាធុរ: គិរីនាគវ័ន


នៅព្រឹកថ្ងៃអង្គារ ១០ កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យឈាបនដ្ឋានដើម្បីត្រៀម បម្រុងសម្រាប់បូជា សពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលមានទីតាំងក្នុងបរិវេណវត្តមជ្ឈមណ្ឌល វិបស្សនាធុរ: គិរីនាគវ័នស្ថិតនៅភូមិ ថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។  ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមាន ប្រសាសន៍ថា ក្រោយពីទទួលបានបទបញ្ជារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងគោល ការណ៍ណែនាំរបស់ក្រសួងសុខាភិបាលរួចមក រដ្ឋបាលខេត្ត បានសម្រេចជ្រើសរើសទីតាំងខាងលើសម្រាប់ត្រៀមបម្រុង រៀបចំធ្វើជាកន្លែងបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងករណីមានគ្រោះអកុសល កើតឡើងដោយប្រការណា មួយ ។ សូមជម្រាបជូនថាទីតាំងខាងលើនេះ គឺស្ថិតនៅដាច់ឆ្ងាយពីភូមិឋានរបស់ប្រជាពលរដ្ឋរស់នៅ និងមានព្រៃឈើ ហ៊ុំព័ទ្ធជុំវិញ ដែលអាចរក្សាបានសុវត្ថិភាព និងបញ្ចៀសនូវប៉ះពាល់ផ្សេងៗ ។ប្រភព : រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានជាតិ

អត្ថបទទាក់ទង