ព័ត៌មានកីឡា

លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង បានអញ្ជើញចូលប្រជុំពិភាក្សាសួរសុខទុក្ខសំណេះសំណាល និងប្រគល់ថវិកាលើកទឹកចិត្តដល់ក្លិបប្រដាល់បុរាណគុនខ្មែរ


លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង និងជាតំណាងឲ្យឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញ ចូលប្រជុំពិភាក្សាសួរសុខទុក្ខសំណេះសំណាល និងប្រគល់ថវិកាលើកទឹកចិត្តដល់ក្លិបប្រដាល់បុរាណគុនខ្មែរ និងកីឡាករ ដែលទទួលបានជ័យលាភីមេដាយចំនួន ២គ្រឿង ក្នុងនោះមានកីឡាករ ឆង ថងសិទ្ធ ជាកីឡាករប្រភេទទម្ងន់ ៥៧គីឡូ ក្រាម មកពីក្លិបព្រះខែសែនជ័យ (ស្រុកថ្មគោល) ទទួលបានមេដាយប្រាក់ ១គ្រឿង និងកីឡាករ ស៊ន រ៉ាគិម ជាកីឡាករ ប្រភេទទម្ងន់ ៦០គីឡូក្រាម មកពីក្លិបរាហ៊ូកីឡា (ស្រុកឯកភ្នំ) ដែលទទួលបានមេដាយសំរិទ្ធ ១គ្រឿងផងដែរ ។

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី