ព័ត៌មានជាតិ

ហាងកាហ្វេ១កន្លែង និងទីតាំងក្បែរនោះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះធ្វើកិច្ចសន្យាអប់រំណែនាំ ឲ្យអនុវត្តកាតព្វកិច្ចគម្លាតសង្គម


ហាងកាហ្វេ១កន្លែង និងទីតាំងក្បែរនោះ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះធ្វើកិច្ចសន្យាអប់រំណែនាំ ឲ្យអនុវត្តកាតព្វកិច្ចគម្លាតសង្គម តាមវិធានការការពារ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ! នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ អធិការដ្ឋាននគរបាលក្រុងសៀមរាប បានចាត់កម្លាំងចុះពិនិត្យហាងកាហ្វេ លឹម ឆាយ ស្ថិតនៅជិតស្ពានអាងក្រពើ ។ ក្រោយពីការពិនិត្យឃើញថា ទីតាំងនេះ មិនបានអនុវត្តវិធានការគម្លាតសង្គមស្របតាមប្រការ៤ នៃប្រកាសលេខ៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ។ ដែលនេះជាវិធានការដំបូង គឺគ្រាន់តែព្រមានលើកទី១ ហើយត្រូវធ្វើ កិច្ចសន្យាអប់រំណែនាំដល់ម្ចាស់ទីតាំងហាងកាហ្វេនោះ ឲ្យអនុវត្តនូវវិធានការកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពឲ្យបាន ម៉ត់ចត់ និងខ្ជាប់ខ្ជួន។ ក្នុងករណី នៅតែមិនអនុវត្តហើយបំពាននឹងច្បាប់ និងអនុក្រឹត្យលេខ៣៧អនក្រ.បក ចុះថ្ងៃទិ២២ ខែមីនា ឆ្នាំ២០២១ ព្រមទាំងខ្លឹមសារនៃប្រកាសលេខ៨១ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ទៀតនោះ ម្ចាស់ហាង ត្រូវរងការផ្តន្ទាទោសជាការពិន័យអន្តរការណ៍ពី២លានរៀលទៅ១០លានរៀល ។ ដោយឡែកចំពោះបុគ្គលដែលមិន អនុវត្ត ក៏ត្រូវទទួលទណ្ឌកម្មដូចគ្នាផងដែរ ដោយលើកទី១ ដោយគ្រាន់តែជាការព្រមាន ហើយលើកទី២ ត្រូវរងការផ្តន្ទា ទោសជាការពិន័យអន្តរការណ៍ផងដែរ ។ គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តម ទៀ សីហា ជាប្រធាន និងអភិបាល នៃគណ:អភិបាលខេត្ត បានណែនាំឲ្យសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គណ:បញ្ជាការឯកភាព រដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ចាត់វិធានការអនុវត្តតាមខ្លឹមសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងការពង្រឹងការចាត់ វិធានការឱ្យបានតឹងរ៉ឹងបំផុតចំពោះការឆ្លងរាលជំងឺកូវីដ-១៩នេះ ។ រដ្ឋបាលខេត្តបន្តទទូចដល់បងប្អូនប្រជាពលរដ្ឋអនុ វត្តវិធានការការពារ ៣. ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវរក្សាគម្លាតបុគ្គល និង ៣. កុំ : កុំនៅបន្ទប់បិទជិត, កុំនៅ កន្លែងកុះករ, កុំប៉ះពាល់គ្នា ។ អត្ថបទ និងរូបភាព: លោកម៉ី សុខារិទ្ធ កែសម្រួលដោយ លីវ សុខុន!!! https://t.me/TVKlocal/1050

ព័ត៌មានជាតិ

អត្ថបទទាក់ទង