ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៍មានអញ្ជើញ ពិនិត្យទីតាំងសម្រាប់ចាក់វាក់សាំងបង្ការកូវីដ-១៩ ជូនអ្នកសារព័ត៍មានកម្ពុជា


ដើម្បីឆ្លើយតបទៅនឹងការយកចិត្តទុកដាក់នៃរាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និង មេរោគបំលែងថ្មីនៃជំងឺដ៏កាចសាហាវនេះ ឯកឧត្តមខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមនិងថ្នាក់ដឹកនាំនៃក្រសួង ព័ត៌មានបានអញ្ជើញចុះពិនិត្យទីតាំងនិងត្រៀមរៀបចំសម្រាប់ការចាក់វ៉ាក់សាំងជូនដល់អ្នកសារព័ត៌មានកម្ពុជានាទីស្ដីការក្រសួងព័ត៌មាន ។ ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានយកចិត្តទុកដាក់និងព្រួយបារម្ភយ៉ាងខ្លាំងអំពីសុខមាលភាពប្រជាពលរដ្ឋ មន្រ្តីរាជការ ក៏ដូចជា អ្នកសារព័ត៌មានទាំងអស់គ្រប់ពេលវេលា ពិសេសក្នុង កាលៈទេសៈដែលកម្ពុជាកំពុងស្ថិតក្នុងបរិបទការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ហើយជាក្តីបារម្ភមួយរបស់ ថ្នាក់ ដឹកនាំនៃរាជរដ្ឋាភិបាល រួមជាមួយដៃគូរអភិវឌ្ឍន៍សម្រាប់ជួយទប់ស្កាត់ នៃការរីករាលដាលជំងឺដ៏កាចសាហាវមួយនេះ ។
ឯកឧត្តមបានមានប្រសាសន៍បន្តទៀតថា ការត្រៀមចាក់វ៉ាក់សាំងជូនអ្នកសារព័ត៌មាន នាឱកាសនោះគឺពិតជាបានឆ្លើយ តបទៅនឹងការទប់ស្កាត់កាត់បន្ថយការចម្លងក្នុងសហគមន៍ និងហានិភ័យនៃការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋដែល បណ្តាលមកពីជំងឺផ្តាសសាយប្រភេទថ្មីឬកូវីដ១៩ ។ ឯកឧត្តម រដ្ឋមន្រ្តីក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ និង អ្នកសារព័ត៍មាន ទាំងអស់អោយប្រកាន់ខ្ជាប់នូវវិធានសុខាភិបាល និងអនុសាសន៍នៃប្រមុខរាជរដ្ឋាភិបាល ៣កុំ៣ការពារអោយមានប្រសិទ្ធ ភាព ដើម្បីកម្ពុជាគ្មានការចម្លងថ្មីនៃមេរោគកូវីដ-១៩ ពិសេសធ្វើយ៉ាងណាអោយប្រជាពលរដ្ឋកម្ពុជា រស់នៅក្នុងទំនើប ភាវូបនីយកម្ម និងស្នាមញញឹមនៃមហាគ្រួសារខ្មែរតែមួយ ។  ដោយ: ទទក

ព័ត៌មានជាតិ

អត្ថបទទាក់ទង