ព័ត៌មានជាតិ

អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមប្រកាសបដិសេធទាំងស្រុង ចំពោះ Group ទទក-TVK2


អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមប្រកាសបដិសេធទាំងស្រុង ចំពោះ Group ទទក-TVK2 និងមិនទទួលខុស ត្រូវរាល់ការផ្សព្វផ្សាយ ព័ត៌មាន ទាំងអស់នៅក្នុង Group នេះឡើយ និងសូមស្នើដល់សមត្ថកិច្ចជំនាញមេត្តាចាត់វិធានការ
កន្លងមក អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាសង្កេតឃើញថា៖ មានបុគ្គល ឬ ក្រុមមួយ បានលួចបង្កើត Group ទទក -TVK2 ដោយប្រើប្រាស់ឡូហ្គោ ទទក ហើយ ផ្សព្វផ្សាយដំណឹងមិនពិត មានលក្ខណៈញុះញុង ធ្វើឱ្យសាធារណជន ភ័ន្តច្រឡំថាជាការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ។ អាស្រ័យហេតុនេះ អគ្គនាយកដ្ឋានទូរទស្សន៍ ជាតិកម្ពុជា សូមប្រកាសបដិសេធ ទាំងស្រុងចំពោះ Group ទទក-TVK2 និងមិនទទួលខុសត្រូវរាល់ការផ្សព្វផ្សាយ ព័ត៌មាន ទាំងអស់នៅក្នុង Group នេះឡើយ ។ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា សូមស្នើដល់សមត្ថកិច្ចជំនាញមេត្តា ចាត់វិធានការ បិទ Group ទទក-TVK2 នេះ ។ សូមអរគុណ!! https://t.me/TVKlocal/1225

ព័ត៌មានជាតិ

អត្ថបទទាក់ទង