ព័ត៌មានជាតិ

នៅវេលាម៉ោង៧:០០យប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២១នេះ អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជា នឹងផ្សាយផ្ទាល់ពិសេស ពិធីប្រគល់ ទទួល វ៉ាក់សាំងសុីណូហ្វាមចំនួន ៧០មុឺនដូស ជាជំនួយឧបត្ថម្ភលើកទី២ របស់រដ្ឋាភិបាលចិន ជូនក្រសួងការពារជាតិកម្ពុជា


សូមបញ្ជាក់ថា នៅយប់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១នេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារ ប្រទេស នឹងផ្តល់ជូនវ៉ាក់សាំងសុីណូហ្វាមបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយឧបត្ថម្ភលើកទី២ ចំនួន ៧០ម៉ឺនដូសជូន ក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជា ដែលជំនួយឧបត្ថម្ភនេះនឹងដឹកតាមយន្តហោះ របស់កងទ័ពជើងអាកាស សាធារណរដ្ឋប្រជាមានិតចិន ។ ពិធីប្រគល់ ទទួល នឹងប្រព្រឹត្តទៅនៅអាកាសយានដ្ឋានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិប តីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គ រដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។ ដោយ : ទទក https://t.me/TVKlocal/1296

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី