ព័ត៌មានកីឡា

ហេង បូរ៉ា បង្ហាញអារម្មណ៍ផ្ទាល់ខ្លួន ២យ៉ាងក្រោយលេងឲ្យគិរីវង់លើកដំបូង


អ្នកចាំទីគិរីវង់សុខសែនជ័យ ហេង បូរ៉ា បានបង្ហាញអារម្មណ៍រីករាយដែលត្រូវបានក្លិបដាក់ ឲ្យចូលលេងក្នុងការប្រកួតផ្លូវ ការលើកដំបូងពេលប៉ះភ្នំពេញក្រោន ។ យ៉ាងណា គេក៏អាក់អន់ស្រពន់ចិត្តខ្លួនឯងដែរដែលមិន អាចជួយក្រុមទទួល បានលទ្ធផលល្អ ។ នេះជាការបង្ហាញខ្លួនក្នុងការប្រកួត Metfone Cambodian League លើកដំបូងសម្រាប់ កីឡាករវ័យ ក្មេងផ្លាស់ពីក្រុមយុវជនសសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ។ កាលនៅទ្រនំចាស់ គេបានចូលលេង តែក្នុងការប្រកួត League 2 ប៉ុណ្ណោះ ។ បន្ទាប់ពីចូលចាប់បាល់ក្នុងការប្រកួតផ្លូវការកាលថ្ងៃសៅរ៍ ទី២៧ ខែមីនា កីឡាករ មានកំណើតនៅខេត្តតាកែវទទូចថា មិនអារម្មណ៍ភ័យព្រួយអ្វីឡើយ ព្រោះបានហ្វឹកហាត់ត្រៀមយ៉ាងល្អ ។ ប៉ុន្តែ គេទទួល ស្គាល់នៅមានកង្វះខាតយ៉ាងច្រើន ពោលទើបបានត្រឹម៥០ភាគរយប៉ុណ្ណោះនៃការចង់បាន ។ គេថា នៅមិនទាន់ អាចប្រើ ជើងបានល្អនៅឡើយ ដូច្នេះត្រូវព្យាយាមពង្រឹងបន្ថែម ។ ទោះចាញ់១ទល់នឹង២មែន គេសង្កេតឃើញថា ហេង បូរ៉ា បានជួយការពារសំណាញ់ទីគិរីវង់យ៉ាងច្រើនពីការប៉ុនប៉ងរបស់កីឡាករភ្នំពេញក្រោន ដូចជាការទាត់ពីខ្សែបម្រើ ប្រាក់ ធីវ៉ា និងខ្សែប្រយុទ្ធ Matheus Souza E. Silva ជាដើម ។ ហេង បូរ៉ា បានឈានជើងចូលហ្វឹកហាត់បាល់ទាត់ លក្ខណៈអាជីព លើកដំបូងកាលឆ្នាំ២០១៦នៅក្រុម U19 សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ មុនផ្ទេរទៅគិរីវង់សុខសែន ជ័យរដូវកាល២០២១នេះ ។ គេក៏ធ្លាប់ចូលលេងនៅតាមក្រុមមិនមែនអាជីពមួយ ចំនួនដើម្បីសម្រួចបទពិសោធផ្ទាល់ខ្លួន ផងដែរ ។ អត្ថបទ៖ CNCC ប្រភពរូបៈ គិរីវង់សុខសែនជ័យ Kirivong Sok Sen Chey F.C.

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី