ព័ត៌មានជាតិ

ពលករខ្មែរឆ្លងដែនពីប្រទេសថៃចំនួន៤០នាក់ ត្រូវបានកងកម្លាំង កងពលតូចថ្មើរជើងលេខ៥៣ ឃាត់ខ្លួន បញ្ជូនទៅសមត្ថកិច្ច ដើម្បីធ្វើចត្តាឡីស័ក


ពលករខ្មែរចំនួន៤០នាក់ លួចឆ្លងដែនមកពីប្រទេសថៃ ត្រូវបានកងកម្លាំងវរសេនាតូចលេខ៥៣៣ កងពលតូចថ្មេីរជេីង លេខ​៥៣​​ សហការ​ជាមួយកម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ៨១៧​ និងកម្លាំង​ផ្នែក​សឹករង​ស្រុកសំពៅលូន​ ល្បាត​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-ថៃ​​ ក្នុងភូមិសា​ស្រ្ត​ស្រុក​សំពៅលូន​ បានឃាត់ខ្លួនបន្ទាប់ពីពួកគេលួចឆ្លងដែនខុសច្បាប់ ពីប្រទេសថៃ ។ ក្នុងចំណោមពលករឆ្លងដែនពីប្រទេសថៃ ចំនួន៤០នាក់នោះ ប្រុសចំនួន១៦នាក់​ ស្រីចំនួន​១៩នាក់​​ និង​និងកុមារចំនួន៥នាក់។ បច្ចុប្បន្នពួកគេត្រូវបាន បញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅស្រុកសំពៅលូន​ ខេត្តបាត់ដំបង​ ។

#កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ https://t.me/TVKlocal/1331

ព័ត៌មានជាតិ

អត្ថបទទាក់ទង