ព័ត៌មានជាតិ

ឯកឧត្តម វង្សី វិស្សុត ចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន លើទី២៥ (25th AFMM)


ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ឋនិងហិរញ្ញវត្ថុបាន ដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចូលរួម កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន លើទី២៥ (25th AFMM),កិច្ច ប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី ៧ (7th AFMGM) និង កិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ។ ក្នុងកិច្ចប្រជុំនេះ បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារ កណ្តាលអាស៊ាន បានជួបពិភាក្សា និងបផ្លាស់ប្ដូរទស្សនៈ ជាមួយតំណាងពីបណ្តាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ដូចជាធនា គារពិភពលោក (WB), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB), មូលនិធិរូបិយវត្ថុ អន្តរជាតិ (IMF) និងការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន (AMRO) អំពី (១). ស្ថានភាពសេដ្ឋកិច្ច ក្នុងតំបន់និង ពិភពលោក , (២). ការអនុវត្តវិធានការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ-១៩ របស់បណ្តាប្រទេសអាស៊ាន, (៣). ការស្តារសេ ដ្ឋកិច្ចតំបន់ឡើងវិញប្រកបដោយចីរភាព និង បរិយាប័ន្នក្រោយវិបត្តិជំងឺកូវីដ១៩ និង(៤).ប្រធានបទពាក់ព័ន្ធនឹងការអភិវឌ្ឍ រួមមាន ហេដ្ឋារចនា សម្ព័ន្ធឌីជីថល និងការកៀរគរចំណូលក្នុងស្រុក ជាដើម។ ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម វង្សី វិស្សុត បានលើកឡើង អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តវិធានការទប់ស្កាត់ការរាតត្បាត នៃជំងឺ កូវីដ-១៩ និងគ្រប់គ្រងផលប៉ះពាល់មកលើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ចេញនូវវិធានការអន្ត រាគមន៍ ចំនួន ៨ ជុំ ដែលសរុបជាទឹកប្រាក់ប្រមាណ ១.១៦៤ លានដុល្លារ ក្នុងឆ្នាំ ២០២០ និង ៧១៩ លានដុល្លារ ក្នុងឆ្នាំ ២០២១ ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំ ដាក់ចេញនូវផែនការស្តារ សេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩ ឆ្នាំ២០២១-២០២៣ ដោយផ្តោតសំខាន់លើអភិក្រមចំនួន ៣ គឺ (១). ការងើបឡើងវិញ និងការរស់រាន (Revival and Survival)៖ ការកសាងមូលដ្ឋានគ្រឹះរឹងមាំដើម្បីស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច, (២). ការកែទម្រង់ (Reform)៖ ប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព ដោយផ្តោតលើការធ្វើពិពិធកម្ម និងពង្រឹងការ ប្រកួតប្រជែង សេដ្ឋកិច្ច និង (៣). ការលើកកម្ពស់ភាពធន់ (Resilience)៖ ពង្រឹងការត្រៀមខ្លួនរបស់កម្ពុជា ទៅនឹងវិបត្តិដែលនឹងអាចកើត ឡើងនាពេលអានាគត ។ ដោយឡែក សម្រាប់កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ានលើកទី ២៥ (25th AFMM) និងកិច្ចប្រជុំ រួមរវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន លើកទី ៧ (7th AFMGM) នេះ អង្គប្រជុំ បានធ្វើការ ស្វាគមន៍ និងគាំទ្រដល់សមិទ្ធផលអាទិភាព (Priority Deliverables) សម្រាប់វិស័យហិរញ្ញវត្ថុ ចំនួន ៣ ដែលកំណត់ដោយ ប្រទេសព្រុយណេ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២១ សំដៅពង្រឹងដល់ការធើ្វសេរីភាវូនីយកម្មសេវាហិរញ្ញវត្ថុតំបន់, លើកកម្ពស់កំរិតចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់ជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងលើកកម្ពស់ការផ្តល់ ហិរញ្ញប្បទាន ប្រកបដោយចរីភាព។ បន្ថែមពីនេះ អង្គប្រជុំ ក៏បានធ្វើការកត់សម្គាល់លើវឌ្ឍនភាពសំខាន់ៗ ក្រោមកិច្ច សហប្រតិបត្តិការ និងសមាហរណកម្មហិរញ្ញវត្ថុ និងរូបិយវត្ថុអាស៊ាន ដូចជា៖ ការអនុម័តផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងថ្មីៗ ក្រោមយន្ត ការហេដ្ឋារចនាសម្ព័ន្ធបៃតង និងបរិយាប័ន្ន (Green and Inclusive Infrastructure Window-GIIW) នៃយន្តការហេដ្ឋារ ចនាសម្ព័ន្ធអាស៊ាន (AIF) (គួររំលេចគម្រោងរបស់កម្ពុជា៑ដែលក្នុងនោះក៏មានគម្រោងមួយរបស់កម្ពុជា ស្តីពី “ការលើក កម្ពស់ភាពប្រកួតប្រជែង និងសុវត្ថិភាពនៃខ្សែច្រវ៉ាក់ផលិតកម្មកសិកម្ម” ដែលមានទឹកប្រាក់ចំនួន ៥ លានដុល្លារអាមេរិក ផងដែរ, ការអនុវត្តកម្មវិធីធានារ៉ាប់រងលើហានិភ័យគ្រោះមហន្តរាយអាស៊ាន (ADRFI) ដំណាក់កាលទី២, ការអភិវឌ្ឍ ទីផ្សារមូលបត្រអាស៊ាន, កិច្ចសហប្រតិបត្តិការគយនិងពន្ធដារ, ជាពិសេស ជាការបញ្ចប់ការចរចាលើ ពិធីសារដើម្បី អនុវត្តកញ្ចប់ទីប្រាំបួន នៃការប្តេជ្ញាបើកចំហរសេវាហិរញ្ញវត្ថុ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវា (AFAS) ។
ជារួម នៅក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការស្តារសេដ្ឋកិច្ចតំបន់ពីវិបត្តិជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និង បរិយាប័ន្ន បណ្តារដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន បានធ្វើការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មតំបន់ លើវិស័យហិរញ្ញវត្តុឱ្យកាន់តែស៊ីជម្រៅ ជាពិសេស ផ្តោតលើការបង្កើតវត្តិករសាស្ត្រអាស៊ាន (ASEAN Taxonomy) ស្តីពីការ ផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងការជំរុញឌីជីថលលូបនីយកម្ម ក្នុងប្រតិបត្តិការហិរញ្ញវត្ថុ និងកិច្ចសម្រួល ពាណិជ្ជកម្ម ក្នុងបរិបទនៃការឆ្ពោះរកសេដ្ឋកិច្ចឌីជីថល ។ ក្រៅពីនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានចូលរួមក្នុងកិច្ចពិភាក្សា រវាងរដ្ឋមន្រ្តីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN BAC), ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC), និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ដើម្បីពិភាក្សាលើចំណុច សំខាន់ៗ មួយចំនួន ដូចជា៖ ការជំរុញសេដ្ឋកិច្ចឌីជីថល, ការតភ្ជាប់ពាណិជ្ជកម្មឌីជីថល, ថាមពលបៃតង និងការផ្តល់ ហិរប្បទាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងនោះ ឯកឧត្តម វង្សី វិស្សុត បានលើកឡើងអំពីការយកចិត្តទុក ដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់នានា សំដៅបង្កើនភាពប្រកួត ប្រជែងរបស់ កម្ពុជា និងបង្កើតបរិយាកាសអំណោយផលសម្រាប់វិស័យឯកជន ក្នុងការធ្វើអាជីវកម្ម និងការវិនិយោគ ទាំងក្នុងប្រទេស និងឆ្លងកាត់ព្រំដែន ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង