ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី១ ខែមេសា គឺសម្រាប់ក្រុមអទិភាព ហើយអ្នកដែលមិនមែនជាក្រុមអទិភាពសូមអោយមេត្តារង់ចាំសិន ហើយនៅពេលដែលវ៉ាក់សាំងមកដល់បន្តបន្ទាប់ ក្រសួងសុខាភិបាល នឹងប្រកាសចាក់ជាបន្តបន្ទាប់!!


លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេសបានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងនៅពេលនេះ គឺសម្រាប់ក្រុមអទិភាព ហើយអ្នកដែលមិនមែនជាក្រុមអទិ ភាពសូមអោយមេត្តារង់ចាំសិន ហើយនៅពេលដែលវ៉ាក់សាំងមកដល់បន្តបន្ទាប់ ក្រសួងសុខាភិបាល នឹងប្រកាសចាក់ ជាបន្តបន្ទាប់ ។ លោកជំទាវ បានបញ្ជាក់ទៀតថា គណៈកម្មការបានបង្កើតអនុគណៈកម្មាធិការមួយ ចំនួនដែលបានធ្វើលើ ការងារសំខាន់ៗក្នុងការទំនុកបម្រុង ក្នុងការចាក់វ៉ាក់សាំង និងពិនិត្យតាមដានក្រោយពេលចាក់វ៉ាក់សាំងជាដើមហើយ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះក្រសួងសុខាភិបាល បានត្រៀមនូវក្រុមគ្រូពេទ្យ រួចជាស្រេចប្រមាណជាង២,០០០ពាន់នាក់ បូករួមទាំងក្រុមគ្រូពេទ្យដែលស្រាប់ពាក់កណ្តាលជាង ហើយបានសហការ ជាមួយក្រុមគ្រូសម្តេចតេជោ ធីតា គ្រូពេទ្យ ស ស យ ក គ្រូពេទ្យ ឯកឧត្តមហ៊ុន ម៉ានី និងគ្រូពេទ្យសម្តេចពិជ័យសេនាពិ ជ័យ ទៀ បាញ់ ដើម្បីធ្វើការចុះ ចាក់វ៉ាក់សាំង ។ លោកជំទាវ ក៏សូមលើកទឹកចិត្តក្រុមមិនមែនអទិភាពសូមបន្ត ចុះឈ្មោះតាមប្រព័ន្ធខ្មែរវ៉ាក់ដែល ។ លោកជំទាវក៏បានមានប្រសាសន៍ថា យុទ្ធនាការនៃការចាក់នេះ គឺអាចប៉ាន់ស្មាន ខ្ទង់ពី១ខែទៅ១ខែកន្លះដើម្បីចាក់វ៉ាក់សាំងសុីណូវ៉ាក់ ចំនួន១លានកន្លះ ។ ដោយ : ទទក https://t.me/TVKlocal/1353

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី