ព័ត៌មានកីឡា

សហព័ន្ធហាប់គីដូ នៅតែបន្តការខិតខំ ទោះក្រសួងមិនទាន់ទទួលស្គាល់ អគ្គលេខាធិការ សហព័ន្ធកីឡា ហាប់គីដូកម្ពុជា


សហព័ន្ធហាប់គីដូ នៅតែបន្តការខិតខំ ទោះក្រសួងមិនទាន់ទទួលស្គាល់ អគ្គលេខាធិការ សហព័ន្ធកីឡា ហាប់គីដូកម្ពុជា លោក គង់ ចាន់ធីណា លើកឡើងថា សហព័ន្ធនៅតែបន្តការខិតខំ អភិវឌ្ឍន៍ជាប្រចាំ បើទោះបីជា ក្រសួងអប់រំ យុវជននិង កីឡា មិនទាន់ទទួលស្គាល់ ព្រមជាមួយនឹង ការផ្តល់ថវិកាគាំទ្រជាតិ ក្នុងការការប្រកួតជើងឯក រដ្ឋបាល និងវគ្គបណ្តុះ បណ្តាល ដូចបណ្តាសហព័ន្ធកីឡាជាតិ ដទៃទៀតក៏ដោយ ។ ទោះបីជាមិនទាន់ ទទួលស្គាល់ ជាផ្លូវការ និងទទួលបាន ថវិកាគាំទ្របែបនេះក្តី ក៏លោក មិនបង្ហាញឱ្យឃើញនូវ ការអាក់ចិត្តឡើយ ប៉ុន្តែផ្ទុយទៅវិញ អគ្គលេខាធិការ និងជាគ្រូបង្វិក ជំនាញ កីឡានេះផងដែរ នៅតែមានឆន្ទៈ និងគោលការណ៍ បណ្តុះបណ្តាល ធនធានកីឡាករ កីឡាការិនី ក្មេងៗជំនាន់ ក្រោយឱ្យកាន់តែ សម្បូរបែប ដើម្បីបន្តដំណើរការ អភិវឌ្ឍឱ្យកាន់តែប្រសើរ ខណៈនៅក្នុង ឆ្នាំ២០២០នេះ សហព័ន្ធកីឡា ហាប់គីដូកម្ពុជា គ្រោងនឹងរៀបចំ ការប្រកួតជើងឯកថ្នាក់ជាតិ ជាលើកដំបូង របស់ខ្លួន ប៉ុន្តែដោយសារ ស្ថានភាព វិបត្តិ ជំងឺកូវីដ-១៩ ទើបធ្វើឱ្យគម្រោង ការប្រកួតនេះ ត្រូវបានពន្យាពេល ជាបន្តបន្ទាប់ ។ លោក គង់ ចាន់ទីណា បញ្ជាក់ទៀតថា ប្រភេទកីឡាហាប់គីដូ មានប្រភពដើមចេញ មកពីប្រទេសកូរ៉េខាងត្បូង ហើយរហូត ដល់បច្ចុប្បន្នទទួល បានការគាំទ្រ ពី សំណាក់យុវជនកម្ពុជា និងបានបញ្ជ្រាបផ្សព្វផ្សាយ ចូលក្នុងអង្គភាព កងកម្លាំងជាច្រើន។ ជាមួយគ្នានោះ លោក ក៏ដូចជា ថ្នាក់ដឹកនាំ ដែលមានឯកឧត្តម ម៉ក់ សំអល់ ប្រធានសហព័ន្ធកីឡា ហាប់គីដូ តែងតែបណ្តុះស្មារតីឱ្យ សមាជិកប្រតិបត្តិ សហព័ន្ធ គ្រូបង្វឹក កីឡាករ កីឡាការិនីខិតខំដុះខាត់ សមត្ថភាពឱ្យ កាន់តែខ្លាំងក្លាយ ដើម្បីលើកកម្ពស់ ប្រភេទកីឡាមួយ នេះ ឱ្យមានការរីកចម្រើន និងអាចទទួលស្គាល់ ជាផ្លូវការ ពីអាជ្ញាធរកីឡា នាពេលអនាគត ។

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី