ព័ត៌មានជាតិ

ថ្ងៃនេះក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៣៧នាក់ និងជាសះស្បើយចំនួន ៤៩នាក់


ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីព្យាបាលជា សះស្បើយអ្នកជំងឺកូវីដ១៩ សរុបចំនួន៤៩នាក់ ខណៈអ្នកឆ្លងកូវីដ១៩ថ្មីបន្តរកឃើញចំនួន៣៧នាក់ ក្នុងករណីឆ្លងក្នុង សហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួ៣៥នាក់ និង២នាក់ជាករណីនាំចូល ។ សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ទាំង៣៧នាក់ ក្នុងនោះករណីនាំចូលចំនួន២ករណី ជាបុរស និងស្ត្រីជនជាតិឥណ្ឌូនេស៊ី ចូលមកកម្ពុជា និង៣៥ករណី ឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ក្នុងនោះមានជនជាតិខ្មែរ៣១នាក់, ជនជាតិចិន៣នាក់ និងកូរ៉េម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។ ចំណែកអ្នកជាសះស្បើយទាំង ៤៩នាក់វិញ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ដោយទទួលបានលទ្ធផលអវិជ្ជមាន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ។ ក្រសួងសុខាភិបាលបានឲ្យថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២៤៧៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១២៤០នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១២១៩នាក់, ស្លាប់ចំនួន១៤នាក់ និង៤នាក់ទៀត ស្លាប់ដោយសារ ជំងឺផ្សេង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩ ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង