ព័ត៌មានជាតិ

យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់មន្រ្តីរាជការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានទូទាំងប្រទេស ចំនួនប្រមាណ ៥ពាន់នាក់


យុទ្ធនាការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ សម្រាប់មន្រ្តីរាជការក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានទូទាំងប្រទេស ចំនួន ប្រមាណ ៥ ពាន់នាក់ បានចាប់ផ្តើមដំណើរការហើយ នៅព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ដែលរៀបចំឡើងដោយ អនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងព័ត៌មាន ដែលមានវត្តមាន ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ជាប្រធាកិត្តិយស ឯកឧត្តម ហ៊ុយ សារ៉ាវុធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន ជាប្រធានគណ:កម្មការ រួមជាមួយ ឯកឧត្តម លោកជំទាវ ជាអនុប្រធានចំនួន ១១ រូប អនុប្រធានអចិន្ត្រៃយ៍១ រូប រួមទាំងសមាជិកជាច្រើនរូបទៀត ក្នុងស្ថាប័ន ក្រសួងព័ត៌មាន ។ ដំណើរការចាក់វ៉ាក់សាំងនាឱកាសនេះ ត្រូវបានក្រសួងសុខាភិបាល បញ្ជូនក្រុមគ្រូពេទ្យចំនួន ២ ក្រុម មកធ្វើការចាក់ជូន មន្រ្តីរាជការ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងអ្នកសារ ព័ត៌មាន ដែលបានចុះឈ្មោះដោយស្មគ្រ័ចិត្តចាក់ វ៉ាកសាំងបង្ការជំងឺកូវីដ-១៩តាមកម្មវិធីដែលបានគ្រោងទុកដោយ អនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុង ក្របខណ្ឌក្រសួង ព័ត៌មាន ។ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌក្រសួងព័ត៌មាន នាឱកាសនេះ គឺធ្វើឡើង ស្របពេលជាមួយ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ ចាប់ផ្តើមបើក យុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ (SINOVAC) នៅក្នុងក្រប ខណ្ឌទូទាំងប្រទេស លើជនគោលដៅប្រមាណ ៧៤៥,០០០ នាក់ ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង