ព័ត៌មានជាតិ

ពិនិត្យសំណាកព្រឹកម្សិលមិញល្ងាចនេះ វិជ្ជមានកូវីដ១៩ ចំនួន៣នាក់ នៅចំណុចបន្ទប់ជួល ក្រុមទី៣ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ


ពិនិត្យសំណាកព្រឹកម្សិលមិញល្ងាចនេះ វិជ្ជមានកូវីដ១៩ ចំនួន៣នាក់ នៅវេលាម៉ោង ១៦ :៤៥នាទី នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួល ក្រុមទី៣ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ក្រុម ការងារសង្កាត់ស្ទឹងមានជ័យទី១ បានសហការជាមួយក្រុមគ្រូពេទ្យនៃ មន្ទីរពេទ្យបង្អែក ច្បារអំពៅបានចុះយក អ្នកជម្ងឺ កូវីដ១៩ ចំនួន៣នាក់ ពាក់ព័ន្ធជាមួយឈ្មោះរិន សារុំ អាយុ ៤៣ឆ្នាំ (វិជ្ជមានកូវីដ១៩) ។ បច្ចុប្បន្នគ្រូពេទ្យនាំយកទៅ ព្យាបាល នៅមន្ទីរពេទ្យ ហ្លួងម៉ែ ។ សមាជិកក្នុងគ្រួសារ នៅសល់ចំនួន៣នាក់ ស្រី២នាក់ កំពុងធ្វើចត្តាឡីស័ក នៅក្នុងផ្ទះ។ទីតាំងនេះត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ហ៑ុំព័ទ្ធបណ្តោះអាសន្ន ។ ក្នុងនាមអាជ្ញាធរនៅតែបន្តផ្សព្វផ្សាយ នូវ វិធានការ របស់ ក្រសួងសុខាភិបាល និង វិធានការ ៣ការពារ ៣កុំ របស់ រាជរដ្ឋាភិបាល ។

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី