ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន បានអញ្ជើញចុះពិនិត្យដំណើរ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងព័ត៌មាន


នៅព្រឹកថ្ងៃទី ៥ខែ មេសា ឆ្នាំ ២០២១លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅក្រសួងព័ត៌មាន ។

សូមបញ្ជាក់ថា ក្នុងរយ:ពេលពីថ្ងៃទី០១​ ដល់ទី០៤​ ខែមេសា​ ឆ្នាំ២០២១​ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩​) បានចាត់ចែងយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់បានចំនួន​ ១៤០.៧៧៣នាក់​ ហេីយ​ ដែលធ្វេីឱ្យចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម​ ស៊ីណូវ៉ាក់​ និងកូវីសែល​ សរុបទាំងបីមុខវ៉ាក់សាំងនេះ​ គឺបានកេីនឡេីងដល់​ ៤១៨.៥៦៩នាក់​ នៅទូទាំងប្រទេស។
សម្រាប់ដំណើរការចាក់វ៉ាក់សាំងនេះ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានបញ្ជាក់ថា អនុវត្តន៍តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គ.វ.ក-១៩ បានកំណត់ក្រុមគោលដៅ ដែលត្រូវចាក់វ៉ាក់សាំងសរុប ចំនួន៧៤៥,០០០នាក់ (សម្រាប់ចំនួនដូសទី១) សម្រាប់ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) ដោយបានអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ តទៅ។

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង