ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះបើកដំណើរការ ឡើងវិញទីតាំងធ្វើចត្តាឡីស័ក ០៦ ទីតាំងទៀត ក្នុងខណ្ឌប្ញស្សីកែវ ក្រោយពីអនុវត្តបានត្រឹមត្រូវតាមវិធានសុខាភិបាល


រដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះបើកដំណើរការឡើងវិញទីតាំងធ្វើចត្តាឡីស័ក ០៦ ទីតាំងទៀត ក្នុងខណ្ឌប្ញស្សីកែវ ក្រោយពីអនុវត្តបានត្រឹមត្រូវតាមវិធានសុខាភិបាល

ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោក ជា ពិសី អភិបាលខណ្ឌ រួមដំណើរដោយ លោក លោកស្រី អភិបាលរងខណ្ឌ និងមន្ត្រីពាក់ព័ន្ធ បានចុះបើកដំណើរឡើងវិញនូវទីតាំងដែលបានធ្វើចត្តាឡីស័ក ស្ថិតនៅសង្កាត់ទួលសង្កែទី១ ចំនួន ០២ ទីតាំង , សង្កាត់ទួលសង្កែទី២ ចំនួន ០១ ទីតាំង , សង្កាត់ច្រាំងចំរេះទី១ ចំនួន ០១ ទីតាំង និងសង្កាត់ប្ញស្សីកែវ ចំនួន ០២ ទីតាំង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោយពីទីតាំងចត្តាឡីស័កទាំងអស់នេះ បានបញ្ចប់ការអនុវត្តដោយត្រឹមត្រូវតាមវិធានសុខាភិបាល៕

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី