ព័ត៌មានជាតិ

អ្នកពាក់ព័ន្ធនឹងអ្នកកើត កូវីដ១៩ (COVID-19) ហើយមិនព្រមទៅធ្វើតេស្ត អាចរងពិន័យពី ១លាន ទៅ ៥លានរៀល


អ្នកពាក់ព័ន្ធនឹងអ្នកកើត #កូវីដ១៩ (#COVID-19) ហើយមិនព្រមទៅធ្វើតេស្ត អាចរងពិន័យពី ✔️១លាន ទៅ ✔️៥លានរៀល នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តម គឹម #សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ #ក្រសួងយុត្តិធម៌

សូមអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកចេញចូល អ្នកលក់នៅ ផ្សារអូរឬស្សី ឬអ្នកចេញចូល ជាប្រចាំ ឬ ញឹកញាប់ ទាំងអស់ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ដែលមានទីតាំងនៅ៖

វិទ្យាល័យបាក់ទូក
វិទ្យាល័យបឹងត្របែក
មណ្ឌលសុខភាពចាក់អង្រែក្រោម
មន្ទីរពេទ្យខ្មែរ-សូវៀត
សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

https://t.me/TVKlocal/1849

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង