ព័ត៌មានកីឡា

ក្រុមទ័ពទៅស៊ីដល់ផ្ទះសូទីឡូអង្គរ ៣-០


ក្រុមទ័ពទៅស៊ីដល់ផ្ទះសូទីឡូអង្គរ ៣-០

ក្រុមបាល់ទាត់ មជ្ឈមណ្ឌល កងយោធពលខេមរភូមិន្ទ ហៅកាត់ ក្រុមទ័ព បានទៅស៊ី ដល់ផ្ទះក្រុមសូទីឡអង្គរ ដែលមានមូលដ្ឋាន ខេត្តសៀមរាប ដោយលទ្ធផល ៣ទល់០ សម្រាប់ជំនួប សន្សំពិន្ទុសប្តាហ៍ទី៥ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល ២០២១។

នៅវគ្គទី១ ក្រុមភ្ញៀវ ទ័ព បានបើក ការនាំមុខ២គ្រាប់ ដោយធ្វើ សម្រេចដោយកីឡាករ Yuta Kikuchi នៅនាទីទី៤ និងដោយកីឡាករ RoMario Reginaldo Alves នៅនាទី៣១ ហើយនៅវគ្គទី២ កីឡាករ Debiro Dzarma Bata ធ្វើសម្រេចបាន១គ្រាប់ បន្ថែមចុងក្រោយ នៅនាទី៩០បូក៣។ ជាមួយ នឹងជ័យជម្នះនេះ បានធ្វើឲ្យ៣ ប្រកួតរបស់ក្រុមទ័ព ឈ្នះ២ ស្មើ១ មាន៧ពិន្ទុ ខណៈ២ប្រកួត របស់សូលទីឡូអង្គរ ចាញ់ទាំងពីរប្រកួត ស្ថិតនៅ បាតតារាងបណ្តោះអាសន្ន ក្នុងចំណោម១៣ក្រុម។

ដោយឡែក នៅរសៀលថ្ងៃទី៦ខែមេសា ឆ្នាំ២០២១នេះ ក៏មាន៣ប្រកួតទៀតដែរ សម្រាប់សប្តាហ៍ទី៥ គឺម្ចាស់ផ្ទះ គីរីវង់សុខសែនជ័យប៉ះខេត្តព្រៃវែង, ម្ចាស់ផ្ទះ បឹងកេត ប៉ះ ភ្នំពេញក្រោន ខណៈអគ្គិសនីកម្ពុជាជួបជាមួយណាហ្គាវើល។

សូមបញ្ជាក់ថា ការប្រកួតក្របខ័ណ្ឌលីគកំពូលកម្ពុជាត្រូវបានផ្លាស់ប្តូរកម្មវិធីប្រកួតជាបន្តបន្ទាប់ ដោយតាមធម្មតា គឺគ្រប់ការប្រកួតទាំងអស់សុទ្ធតែគ្រោងនឹងប្រកួតនារសៀលរៀងរាល់ថ្ងៃសៅរ៍-អាទិត្យទាំងអស់ ប៉ុន្តែដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅតែបន្តរីករាលដាលខ្លាំងនៅឡើយនោះ ទើបធ្វើឲ្យការប្រកួតតាមសប្តាហ៍នីមួយៗត្រូវបានលើកពេលការប្រកួតសប្តាហ៍មុនៗខ្លះ ហើយរំលងទៅលេងប្រកួតនៅសប្តាហ៍បន្តបន្ទាប់ ហើយពេលខ្លះការប្រកួតខ្លះត្រូវប្រកួតបំពេញនៅសប្តាហ៍មុនៗទៅវិញ៕

 

ព័ត៌មានកីឡា

អត្ថបទទាក់ទង

អត្ថបទថ្មី