ព័ត៌មានជាតិ

លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ជូនថា យើងត្រូវសួរខ្លួនឯងវិញថា តើខ្លួនឯងនេះបានធ្វើអ្វីខ្លះ?


អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ជូនថា យើងត្រូវសួរខ្លួនឯងវិញថា តើខ្លួនឯងនេះបានធ្វើអ្វីខ្លះ? ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ លោកជំទាវបន្ថែមថា បុគ្គលគ្រប់រូបត្រូវគិតថា ធ្វើម៉េចបុគ្គលខ្លួនឯងផ្ទាល់តែម្តង កុំឲ្យឆ្លងវីរុសកូវីដ-១៩ បើយើងធ្វើបានដូច្នេះ យើងម្នាក់ៗនឹងអាចកាត់ផ្តាច់ការចម្លងវីរុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតជាក់ជាមិនខាន។លោកជំទាវ បានបញ្ជាក់ទៀតថា ចំពោះបុគ្គលដែលធ្វើអ្វីប្រាសចាកចំពោះវិធានការសុខាភិបាល ច្បាស់ណាស់អាជ្ញាធរនឹងចាត់វិធានការចំពោះបុគ្គលដែលល្មើស ព្រោះយើងមានច្បាប់រួចហើយ។
ដោយ: ទទក

https://t.me/TVKlocal/1881

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង