ព័ត៌មានជាតិ

លោកជំទាវ ពេជ ចន្ទមុន្នី សមាជិក គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានចុះមកសំណេះសំណាល លើកទឹកចិត្ត ព្រមទាំងបានផ្តល់កម្លាំងចិត្ត និង នាំយកភេសជ្ជៈ គ្រឿងបរិភោគ ជូនក្រុមគ្រូពេទ្យ


លោកជំទាវ ពេជ ចន្ទមុន្នី សមាជិកគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងជាប្រធានក្រុមដឹកនាំរួមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅយប់ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ នេះ បានចុះមកសំណេះសំណាល លើកទឹកចិត្ត ព្រមទាំងបានផ្តល់កម្លាំងចិត្ត និង នាំយកភេសជ្ជៈ គ្រឿងបរិភោគ ជូនក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ ដល់កន្លែងក្រុមគ្រូពេទ្យស្នាក់នៅក្នុងវិទ្យាល័យឥន្ទ្រទេវី ។

សូមបញ្ជាក់ថា ក្រុមការងារនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ-១៩ បានចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រូពេទ្យ អាជ្ញាធរនិងផ្នែកដែលពាក់ព័ន្ធក្នុងការចុះយកសំណាក ចាក់វ៉ាក់សាំង និងដឹកអ្នកជំងឺកូវីដ-១៩ ទៅកាន់មន្ទីរពេទ្យ ។

https://t.me/TVKlocal/1929

 

ព័ត៌មានជាតិ

អត្ថបទទាក់ទង

អត្ថបទថ្មី